ឃើញ Nadech និង Mark Prin កៀកកិតគ្នាស្និទ្ធពេក អ្នកគាំទ្រពួយឱ្យពួកគេថតរឿង BL
កាលពីពេលថ្មីៗនេះ គូស្នេហ៍តារាសម្ដែងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃពីរគូ គឺគូស្នេហ៍តារាប្រុស Nadech-Yaya និង គូស្នេហ៍អ្នកកំលោះរូបសង្ហា Mark Prin-Kimberley បានកាន់ដៃគ្នាទៅលម្ហែកាយស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅឯខេត្តឈាងរ៉ាយ ប៉ែកខាងជើងនៃប្រទេសថៃក្នុងរដូវរំហើយ។
ដោយឡែក ក្នុងដំណើរកម្សាន្តនោះ មហាជនស្រាប់តែផ្ទុះការចាប់អារម្មណ៍ចំពោះតារាប្រុស Nadech និង Mark Prin ហាក់កៀកកើយ កាន់ដៃគ្នាថតយ៉ាងផ្អែមល្ហែមក្នុងសួនផ្កាមួយកន្លែងប្រៀបបីដូចជាគូស្នេហ៍ BL អ៊ីចឹង។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកដែលតារាប្រុស Nadech បានបង្ហោះនៅលើបណ្ដាញសង្គមហើយ មហាជនជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិអស់សំណើច ក្នុងន័យស្រឡាញ់ពេញចិត្ត និង ចុចបេះដូងឱ្យព្រោងព្រាត ប៉ុន្ដែរឿងដែលកាន់តែអស់សំណើចនោះ មានអ្នកគាំទ្រមួយចំនួន បានស្នើឱ្យអ្នកទាំងពីរថតរឿង BL ជាមួយគ្នាទៀតផង ព្រោះថាតាមរយៈរូបថតពិតជាស័ក្តិសមគ្នាឥតខ្ចោះ៕