ទប់លែងជាប់! ពេជ្រ សូលីកា ដាក់មួយអន់ចង់ទៅអ្នកខំមិនថារូបថតរបស់នាង ដូចខ្មោច
ថ្មីៗនេះ អ្នកម៉ាក់ហាយសូរ ពេជ្រ សូលីកា បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និង ផ្ទុះសំណើចយ៉ាងខ្លាំង ដោយបានឃើញតារាចម្រៀងរូបនេះបានចូលតបខំមិនអ្នកគាំទ្រមួយរូប ដែលបានបញ្ចេញមតិក្នុងការផុសរបស់នាងថា «ដូចខ្មោច» យ៉ាងចាស់ដៃ។
រឿងរ៉ាវមួយនេះបានកើតឡើង ខណៈនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សូលីកា បានថតបង្ហោះរូបភាព បង្អួតរាងដ៏សិចស៊ី លើច្រាំងសមុទ្រ ជាមួយសក់ពណ៌ក្រហមយ៉ាងទាក់ទាញរបស់នាង។
ដោយឡែក ក្នុងនោះមហាជនសង្កេតឃើញមានទាំងមតិរិះគន់ និង មតិសរសើរពីរូបទាំងប៉ុន្មានសន្លឹកនោះរបស់ សូលីកា ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺគេឃើញតារាស្រីរូបនេះបានចូលឆ្លើយតបអ្នកលេងហ្វេសប៊ុកម្នាក់ ទៅលើការខំមិនមួយ ដែលបានថាឱ្យនាង៖ «Doch khmouj (ដូចខ្មោច)»។ អ្នកម៉ាក់ហាយសូររូបនេះ បានឆ្លើយតបយ៉ាងចាស់ដៃវិញថា៖ «នឹងហើយអរគុណច្រើនបង ហើយចុះអ្នកខំមិនហ៎ បងដូចអី ? ព…មែន? អត់ដែលដឹងថាតបខំមិនចឹងៗសប្បាយសោះ» ដែលការឆ្លើយតបរបស់ សូលីកា បានធ្វើឱ្យមានអ្នកចូលទៅ React គាំទ្រព្រាត។
មិនតែប៉ុណ្ណោះ សូលីកា ក៏បានបន្ថែមខំមិនយ៉ាងចាក់ដោតដល់អ្នកបញ្ចេញមតិអវិជ្ជមានក្រោមការផុសរបស់នាងផ្សេងៗឯទៀតថា៖ «ចេះមកធ្វើផ្អើលគ្នាអី គេបិសាច មុខគេប៉ុណ្ណឹងហើយ ចុះមុខមនុស្សដែលមកផ្អើលគេហ្នឹង មុខម៉េច? ពេលខ្លះខមមិនជ្រុលដែរ» និង «បិសាចណា មុខ cute ចឹង អន់ចិត្តបាត់»៕