(វីដេអូ) ខួបស្នេហ៍ ២ ឆ្នាំ Ploy ប្រើពាក្យផ្អែមមុតដាក់សង្សារស្រី តែឆ្លៀតផ្ដាំនាងកុំឱ្យកាចពេក
ចាប់តាំងពីមានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ស្រីដូចគ្នាមក Ploy Chermarn ហាក់ស្ងាត់បាត់វត្តមាននៅលើបណ្តាញសង្គម ក៏ដូចជាការងារសិល្បៈ រហូតមហាជនអ្នកគាំទ្ររបស់នាងចង់ដឹងដំណឹង និង សុខទុក្ខរបស់នាង។
ដោយឡែក អ្វីដែលសំខាន់ ខណៈផ្តើមស្នេហ៍ជាមួយនារីក្រៅសិល្បៈនាង Claudine មកទល់ពេលនេះដែរ ឃើញថា អ្នកទាំងពីរចងចំណងស្នេហ៍មួយនេះមក ២ ឆ្នាំហើយ បើទោះបីកន្លងមកពុំសូវបើកចំហក៏ដោយ តែសម្រាប់ទំនាក់ទំនងភក្តីភាពនៅល្អដូចដើម។
តួយ៉ាង កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ត្រូវជាថ្ងៃគម្រប់ខួបស្នេហ៍របស់អ្នកទាំងពីរ ដែលជាពេលវេលាដ៏ផ្អែមល្ហែមសម្រាប់គូស្នេហ៍មួយគូនេះដូចគ្នា ដោយពួកគេមិនត្រឹមតែបានដឹកដៃគ្នាទៅកម្សាន្តនៅមាត់សមុទ្រយ៉ាងផ្អែមល្ហែម ធ្វើឱ្យអ្នកគាំទ្រលួចច្រណែនោះទេ តែបើងាកមកមើលតារាស្រី Ploy Chermarn វិញ ក៏បានបង្ហោះសារយ៉ាងរ៉ូមែនទិកទៅកាន់សង្សារស្រីយ៉ាងមានន័យថា ៖ «នៅជាមួយមនុស្សពិសេសម្នាក់នេះ ២ ឆ្នាំហើយ មានក្តីសុខជាទីបំផុត ថ្ងៃគម្រប់ខួបស្នេហ៍នេះដែរហាក់អៀនបន្តិចក៏ដោយ តែរូបក៏នៅតែបង្ហោះ តែពេលបង្ហោះរូបហើយកុំកាចដាក់គេណា»។ សូមចុចខាងក្រោមដើម្បីទស្សនាវីដេអូ៖