ផ្ទុះការភ្ញាក់ផ្អើល! ឆៃលី ដាឡែន មកស្រឡាញ់មនុស្សស្រីវិញ ក្រោយធ្លាប់មានស្នេហាឈឺចាប់ជាមួយមនុស្សប្រុស
ប្រិយមិត្តអ្នកគាំទ្រប្រាកដជាស្គាល់ច្បាស់ហើយពីវត្តមានអ្នកមេម៉ាយរូបស្រស់ជាតារាចម្រៀង និង សម្តែង ឆៃលី ដាឡែន ដោយអ្នកនាងបានសាងកេរ្តិ៍ឈ្មោះបោះសំឡេងអស់រាប់ឆ្នាំមកហើយ នៅក្នុងឧស្សាហកម្មកម្សាន្តខ្មែរ។
យ៉ាងណាមិញ ថ្មីៗកន្លងមកនេះ អ្នកមេម៉ាយជាតារាចម្រៀង និង សម្តែង ឆៃលី ដាឡែន បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហើបឱ្យដឹងពីទំនាក់ទំនងស្នេហាថ្មីរបស់អ្នកនាង។ ពិតណាស់ តាមរយៈបទសម្ភាសក្នុងសារព័ត៌មានមួយ ដែលគេឃើញបានចែកចាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ អ្នកនាង ឆៃលី ដាឡែន បានបង្ហាញថា បច្ចុប្បន្ននេះអ្នកនាងកំពុងមានទំនាក់ទំនងស្នេហាថ្មីមួយជាមួយនារីវ័យក្មេងរូបស្រស់ម្នាក់ ដោយកំពុងតែមានអារម្មណ៍ល្អៗ និង ភាពផ្អែមល្ហែមជាមួយគ្នាខ្លាំងណាស់។
បន្ថែមពីលើការបង្ហាញនៅក្នុងបទសម្ភាសនោះទៀត បើតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកមេម៉ាយ ឆៃលី ដាឡែន ក៏បានបង្ហាញកាន់តែច្បាស់ផងដែរពីទំនាក់ទំនងស្នេហាភេទដូចគ្នាមួយនេះ ដោយអ្នកនាង ឆៃលី ដាឡែន បានហៅនារីរូបស្រស់នោះថាជាប្រពន្ធពេញៗមាត់។
ជាមួយនឹងការលាតត្រដាងឱ្យដឹងពីក្តីស្រឡាញ់ភេទដូចគ្នារបស់អ្នកនាង ឆៃលី ដាឡែន នេះដែរ បានបង្កឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកគេបានដឹងហើយថា អ្នកនាងជាមនុស្សស្រីម្នាក់ធ្លាប់ស្រឡាញ់មនុស្សប្រុស និង ថែមទាំងបានរៀបការមានស្វាមី ប៉ុន្តែក្រោយពីលែងលះ អ្នកនាងបែរជាមកចាប់អារម្មណ៍ និង ស្រឡាញ់មនុស្សស្រីទៅវិញសោះ។ យ៉ាងណាមិញ ស្របគ្នានោះមហាជននិយមគាំទ្រតារាចម្រៀង និង សម្តែងស្រី ឆៃលី ដាឡែន ក៏បានសរសើរពីភាពក្លាហានរបស់អ្នកនាងដែលហ៊ានបើកបង្ហាញពីស្នេហាភេទដូចគ្នាដោយគ្មានការខ្មាសអៀនផងដែរ។
គួរឱ្យដឹងដែរថា អ្នកនាង ឆៃលី ដាឡែន បានធ្លាប់រៀបការម្តងរួចមកហើយជាមួយមនុស្សប្រុស ប៉ុន្តែក្រោយរៀបមិនបានប៉ុន្មានឆ្នាំ ជីវិតគូរបស់អ្នកនាងត្រូវបានគេដឹងថាមានបញ្ហារកាំរកូស រហូតចុងក្រោយអ្នកនាង និង ស្វាមីបានសម្រេចិត្តលែងលះផ្តាច់ទំនាក់ទំនងជីវិតគូដើរផ្លូវរៀងៗខ្លួន៕