Patricia ពោលចេញពីក្រអៅបេះដូងទៅគ្រួសារខាងស្វាមី ក្រោយរៀបការចូលត្រកូលអភិជន
កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងស្រីថ្ពាល់ខួច Patricia Good បានដឹកដៃគូស្នេហ៍ចូលរោងការហើយ ក្រោយពីមើលចិត្តគ្នាអស់រយៈពេលជាង ៣ ឆ្នាំ។
គេសង្កេតឃើញមានការគាំទ្រ និង អបអរសាទរជាច្រើនពីសំណាក់អ្នកគាំទ្រចំពោះតារាស្រី Patricia និង ស្វាមី ជាពិសេសពីសំណាក់គ្រួសារតារារៀមច្បង Chompoo Araya ដោយទទួលស្វាគមន៍នាងយ៉ាងកក់ក្ដៅចូលមកក្នុងគ្រួសារ។
បន្ថែមពីនេះ ក្រោយកម្មវិធីអាពាហ៍ពិពាហ៍បែបប្រពៃណីថៃបានបញ្ចប់ Patricia ក៏បានចេញមុខទម្លាយអារម្មណ៍រំភើបតាមរយៈគណនី IG ថា៖ «សូមអរគុណដល់ក្រុមគ្រួសារ Rangsisingpipat ដែលទទួលស្វាគមន៍នាងខ្ញុំយ៉ាងកក់ក្ដៅបំផុត #Patnote»៕