លាក់ក្នុងចិត្តយូរ Pim ទើបហ៊ានប្រាប់រឿងមួយពាក់ព័ន្ធនឹង Cheer ធ្លាប់ធ្វើដាក់កាលសម័យនៅរៀន
បើនិយាយដល់តារាសម្ដែង និង ចម្រៀងស្រី Pim Pimprapa មហាជនភាគច្រើនមុខជាបានស្គាល់រួចមកហើយ ថានាងជាតារាស្រីដែលមានប្រជាប្រិយភាព មានសម្រស់ស្រស់ស្អាត មានសមត្ថភាពគួរឱ្យស្ងើចសរសើរអាចសម្ដែង និង ច្រៀងបានយ៉ាងពីរោះ។
ថ្មីៗនេះ Pim បានចូលផ្ដល់បទសម្ភាសក្នុងកម្មវិធីមួយ ដោយបានទម្លាយរឿងលាក់ទុកនឹកស្មានមិនដល់មួយរវាងនាង និង តារាស្រីរៀមច្បង Cheer Thikamporn ដែលកន្លងទៅអស់ជាង ១០ ឆ្នាំមកហើយ។
Pim បានរៀបរាប់ថា ៖ «អំឡុងពេល Pim ចូលសិល្បៈដំបូងផ្នែកតារាចម្រៀង នាងរកចំណូលមិនសូវបានច្រើនទេ ហើយនាងជាមនុស្សចូលចិត្តការសិក្សាណាស់ ជាពិសេសគ្រួសារចង់ឱ្យនាងរៀនឱ្យបានខ្ពស់។ នាងចាំបានថា នាពេលមួយនាងត្រូវរៀនបន្ដផ្នែករចនាឧស្សាហកម្ម និង ស្ថាបត្យកម្ម អន្ដរជាតិនៅសាលា Chulalongkorn University ដោយផ្នែកអន្ដរជាតិនេះថ្លៃជាងផ្នែកផ្សេងៗខ្លាំង។ អំឡុងពេលនោះ គ្រួសារនាងជួបបញ្ហាហិរញ្ញវត្ថុជាខ្លាំង ព្រោះគ្រួសារត្រូវសងបំណុលគេ ហើយគ្មានលទ្ធភាពសម្រាប់រៀនបន្ដទៀតនោះទេ នាងមិនដឹងគួរធ្វើយ៉ាងម៉េចល្អឡើយ»។
«ពេលនោះបង Cheer ក៏បានដឹងរឿង ដោយគាត់ជាមនុស្សចិត្តល្អខ្លាំង មិនសួរនាំច្រើនមិនដេញដោល ហើយបានជួយបង់ថ្លៃរៀនរហូតដល់ចប់ដោយមិនបានទាមទារសំណងអ្វីទេ តែនាងរៀនចប់ភ្លាមក៏បានសងទាំងអស់វិញភ្លាម ព្រោះនាងគិតថាទឹកចិត្តរបស់ Cheer គឺធំធេងពេកណាស់សម្រាប់នាង ប្រៀបដូចជាអ្នកមានគុណម្នាក់ទៀត នាងស្រឡាញ់ Cheer ខ្លាំងប៉ុនណានោះ»៕