ឃើញពីក្រៅរឹងមាំ តែស្ងាត់ៗ Bella ទម្លាយរឿងមិនអាចបំភ្លេចមួយកាលពីឆ្នាំ ២០២២ ធ្វើឱ្យនាងខូចចិត្តខ្លាំងរហូតទឹកភ្នែក
ថ្វីដ្បិតតែកំព្រាបេះដូងមិនទាន់មានអ្នកថែ តែតារាស្រី Bella Ranee ហាក់មិនឯកាឡើយ ព្រោះនាងនៅមានគ្រួសារ និង អ្នកគាំទ្ររបស់នាងជាច្រើននៅក្បែរ ពិសេសរាល់ពេលដែលនាងចូលរួមកម្មវិធីផ្សេងៗ។ ជាមួយនឹងការងារកាន់តែរលូន មហាជនក៏កាន់តែសម្រុកគាំទ្រឃើញថាមួយរយៈចុងក្រោយនេះតារាស្រីស្រស់រូបនេះហាក់មិនសូវមានពេលទំនេរឡើយ ពោលគឺឃើញនាងលេចមុខក្នុងកម្មវិធីបន្តាក់គ្នារហូត។
យ៉ាងណាមិញ បើទោះបីជារវល់ការងារប៉ុនណា តែតារាស្រី Bella Ranee ក៏នៅតែឆ្លៀតលេចមុខនៅក្នុងវីដេអូផ្សេងៗដើម្បីនិយាយលេងជាមួយអ្នកគាំទ្រដែរ។ ជាក់ស្តែង ថ្មីៗនេះនាងថែមទាំងបានទម្លាយរឿងអាថ៌កំបាំងដែលមិនធ្លាប់បាននិយាយពីមុនប្រាប់ដល់អ្នកគាំទ្រទៀតផង ដោយនាងបង្ហើបថា គ្មានអ្នកណាដឹងនោះទេថា តាមពិតទៅមានរឿងមួយដែលធ្វើឱ្យនាងយំខ្លាំងបំផុតកាលពីឆ្នាំ ២០២២ កន្លងទៅនេះ។
ក្នុងនោះ Bella Ranee បានបញ្ជាក់ច្បាស់ៗថា ចំពោះរឿងដែលធ្វើឱ្យនាងយំខ្លាំងបំផុតសម្រាប់ឆ្នាំ ២០២២ គឺមានពេលមួយនាងទៅចូលរួមកម្មវិធី ដែលនាងតាំងចិត្តថានឹងធ្វើវាឱ្យបានល្អ ដើម្បីសមទៅនឹងអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំ និង ខំធ្វើដំណើរមកពីចម្ងាយ តែអ្វីដែលទទួលបានគឺខកបំណង នាងធ្វើមិនបានល្អដោយសារតែភ្លាត មេក្រូក៏មិនឮ តន្រ្តីក៏ខុស រហូតធ្វើឱ្យនាងខកចិត្ត និង ខូចចិត្តខ្លាំងបំផុត ហើយក៏បន្ទោសខ្លួនឯងទាំងទឹកភ្នែកដែរនាពេលនោះ៕