(វីដេអូ) មិនត្រឹមពូកែសម្ដែង កុមារី សរពេជ្ញ ម៉ានីកា ចេះលេងហ្គីតា ច្រៀងក៏ពីរោះទៀត
មហាជនបានជ្រាបហើយពីតារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា ដែលទើបតែមានវ័យ ១០ ឆ្នាំទេ តែនាងតូចកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងទេពកោសល្យសម្តែងក្នុងវិស័យខ្សែភាពយន្តខ្មែរជាច្រើនកន្លងមក។ ក្នុងនោះខ្សែភាពយន្ត ដែលរុញច្រានឱ្យនាងតូចរូបនេះក្ដាប់បានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រនោះ គឺមានរឿងដូចជា ៖ រឿង «នាឡិកាដាស់វិញ្ញាណ», រឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ ១ និង វគ្គ ២ និងរឿងភាគខ្មែរល្បីៗជាច្រើនទៀតផងដែរ។
ម៉្យាងវិញទៀត ទោះបីជាអាយុនៅតិចក៏ពិតមែនតែកុមារី សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់នៅក្នុងវិថីសិល្បៈ ក៏ព្រោះតែនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ។
ដោយឡែក អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងចំពោះតារាសម្ដែងវ័យក្មេងរូបនេះថែមទៀតនោះ ដោយឃើញថានាងតូចមិនត្រឹមតែមានទេពកោសល្យក្នុងវិស័យសម្ដែង និងមានរូបសម្រស់ស្អាតគួរឱ្យស្រឡាញ់នោះទេ ថ្មីៗនេះបានឱ្យដឹងថា ម៉ានីកា ថែមទាំងមានជំនាញផ្នែកតន្រ្តីដែលចេះលេងហ្គីតា និង ច្រៀងបានយ៉ាងពីរោះទៀតផង។
វីដេអូដែលតារាសម្ដែងវ័យក្មេង ម៉ានីកា បកស្រាយចម្រៀងបទ «Angel Baby» កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកពីមហាជនអ្នកគាំទ្រភ្ជាប់ជាមួយពាក្យពេចន៍សរសើរជាមួយសមត្ថភាពលេងតន្រ្តីរបស់នាងគ្រប់គ្នាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖