ដឹងការពិតហើយ! Chompoo ប្រាប់មូលហេតុដែលធ្វើឱ្យអូន Bhayu ស្រកគីឡូខ្លាំង មិនម៉ាប់ៗដូចមុន
ចាប់តាំងតែកាន់ដៃគ្នាសាងគ្រួសារពីឆ្នាំ ២០១៥ មកទល់ពេលនេះលោក Nott Visrut និង តារាស្រី Chompoo Araya ទទួលបានកូនចំនួន ៣ នាក់ ក្នុងនោះ មានប្រុស ២ នាក់ និង ស្រីម្នាក់ ដោយកូនប្រុសស្រីទាំង ៣ របស់ពួកគេសុទ្ធសឹងតែឆ្លាតវៃ និង គួរឱ្យស្រឡាញ់ទាំងអស់។បើនិយាយពីរូបសម្រស់កូនៗ ទាំង ៣ របស់តារាស្រីរូបនេះវិញ មហាជនតែង សរសើរមិនដាច់ពីមាត់ ជាពិសេស គឺភាពគួរឱ្យ ក្នាញ់របស់ពួកគេ។
ទន្ទឹមនឹងនោះមហាជនហាក់ចាប់អារម្មណ៍ចំពោះកូនប្រុសទី ២ របស់តារាស្រី Chompoo ដែលធ្លាប់តែជាក្មេងសាច់ម៉ាប់ៗ តែពេលនេះស្គម ស្រកគីឡូ ឡើងសង្ហា។ ជាមួយនឹងការស្រកគីឡូនេះ ពិតនាំឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ថាម្តេចក៏នៅសុខៗ អូន Bhayu ស្រកគីឡូលឿនយ៉ាងនេះ?
កន្លងមកបានមហាជនក៏បានដឹងខ្លះៗដែរ ខណៈដែលលោក Nott Visrut ធ្លាប់បង្ហាញពីសកម្មភាពហាត់ប្រាណរបស់អូន Bhayu។ ដោយឡែក ថ្មីៗនេះ ស្រាប់តែតារាស្រី Chompoo ដែលជាម្តាយបានចេញមកទម្លាយតាមរយៈសារព័ត៌មានមួយថា ៖ «មូលហេតុដែលអូន Bhayu ស្គម គឺមកពីដល់វ័យរបស់គេ ដោយពេលនេះហាក់កំពុងតែលូតកម្ពស់ខ្លាំងជាងមុន។ ហើយ មួយរយៈចុងក្រោយនេះ អូន Bhayu មិនសូវស្រួលខ្លួនផង ទើបធ្វើឱ្យស្រកគីឡូបែបនេះ។ ហើយឥលូវ ក៏លែងមានអ្នកហៅថាកាម៉ាប់ទៀតដែរ» ៕