(វីដេអូ) ក្រោយបាត់មុខរាប់ឆ្នាំ តាតា ដាច់ចិត្តបង្ហាញមុខមាត់ជាថ្មីលេង TikTok យ៉ាងគួរឱ្យស្រឡាញ់
រយៈពេលប្រមាណជាង ១៥ ឆ្នាំ មកហើយនៃការចាកចេញពីវិថីសិល្បៈរបស់តារាចម្រៀងម្ចាស់បទ «ដើរវៃគេ» កញ្ញា តាតា បានធ្វើឲ្យមហាជនអ្នកគាំទ្ររូបនាងមានក្តីនឹករលឹកយ៉ាងខ្លាំង។ កាលនោះ គេចាំបានថាមុននឹងបញ្ចប់ និង លែងបង្ហាញមុខលើឆាកតន្ត្រី កញ្ញា តាតា គឺជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ។
កាលពីពេលកន្លងមក មហាជនអ្នកគាំទ្រអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញា តាតា ដែលជាម្ចាស់បទ «ដើរវ៉ៃគេ» និង បទល្បីៗជាច្រើនទៀតនោះ ហាក់កំពុងកើតចិត្តនឹករឮកដល់នាងកាន់តែខ្លាំងៗឡើងដែលពួកគេតែងតែស្វែងរកដំណឹងឯកជនរបស់នាងតាមរយៈបណ្តាញសង្គមដូចជា Facebook និង Instagram ជាដើម។ ប៉ុន្តែអ្នកគាំទ្រក៏នៅតែមិនអស់ចិត្តនឹងការនឹកដល់តារាស្រីពេញនិយមកាលពីកំឡុងឆ្នាំ ២០០០ រូបនេះ ក៏ព្រោះតែ តាតា តែងតែបង្ហោះរូបភាពកាត់តដូចតុក្កតាហាក់មិនអាចដឹងថាជារូបភាពពិតរបស់នាង ឬ យ៉ាងណា?
ដោយឡែកថ្មីៗនេះ ទីបំផុតគេក៏បានឃើញអតីតតារាស្រីល្បីឈ្មោះពេញនិយមខ្លាំងសម្រាប់យុវវ័យរូបនេះបានបង្ហាញវីដេអូលើបណ្ដាញសង្គម TikTok បង្ហាញពីមុខមាត់ពិតរបស់នាងដល់អ្នកគាំទ្របានឃើញហើយ ដែលជាវីដេអូសកម្មភាពនាងធ្វើត្រាប់តាមសំឡេងវីដេអូ TikTok មួយយ៉ាងគួរឱ្យស្រឡាញ់ មិនមែនជារូបភាពតុក្កតាកាត់តទៀតនោះទេ ដែលមើលទៅរូបភាពពិតមុខមាត់ស្រស់បស់ និង នៅតែមានរូបសម្រស់ក្មេងស្រស់ស្អាតដដែល។
ក្រោយបានឃើញវីដេអូនេះដែរ ពិតជាធ្វើឱ្យអ្នកគាំទ្រលើបណ្តាញសង្គមជាច្រើនរំភើបចិត្តចូលបញ្ចេញមតិ និង ចែករំលែកពី Idol របស់ពួកគេយ៉ាងច្រើនដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍បង្ហាញពីក្ដីនឹករឮកខ្លាំងចំពោះនាង៕