ក្ដៅគគុក! ចែគេន ផ្ទុះប្រតិកម្មខ្លាំង និងទម្លាយថា សឿ សុធារ៉ា យំពេញមួយយប់ ក្រោយផ្ទុះរឿងមេតុងទីនម្នាក់ថា នាងឆ្កួ..ត
នៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានមហាជនជាច្រើន បានទម្លាយវីដេអូខ្លីមួយ កាត់ចេញពីការ Live ផ្ទាល់ ពាក់ព័ន្ធនឹង មេតុងទីន ល្បីឈ្មោះម្នាក់ បាននិយាយពេញៗមាត់ ថាតារាសម្ដែង សឿ សុធារ៉ា ឆ្កួត។
បើយោងតាមការបង្ហោះពីឃ្លីបវីដេអូខ្លីប្រមាណ ៣២ វិនាទី ដែលកាត់ចេញពីការ Live របស់មេតុងទីនល្បីឈ្មោះ នោះ កាលពីយប់មិញ គេចាប់អារម្មណ៍ឃើញថា មេតុងទីនរូបនោះ បានអាន Comment របស់មហាជនត្រង់ឃ្លាមួយថា ៖ «ចុះ សឿ សុធារ៉ា គាត់បោកតុងទីនគេដែរ ម៉េចមិនរត់ចោលស្រុកផង?» ពេលនោះ មេតុងទីននោះ បានឆ្លើយតបភ្លាមៗថា៖ «គាត់ឆ្កួតបាត់ហើយហ្នឹង ចង់និយាយអ៊ីចឹងហ្អាស… ខ្ញុំនៅរកបាន ខ្ញុំអត់ទាន់ឆ្កួតទេ អ៊ីចឹងខ្ញុំនៅសងអ្នកទាំងអស់គ្នា… ចង់និយាយអ៊ីចឹងបង… មនុស្សធម្មតា នៅរកលុយបាន ចុះមនុស្សឆ្កួតនៅរកលុយបានឬអត់? ឥលូវខ្ញុំសុំនិយាយតែប៉ុណ្ណឹង អ៊ីចឹង អត់មានអ្នកណាប្រកាន់គាត់ទេ ព្រោះគាត់ឆ្កួត»។
យ៉ាងណាមិញ ក្រោយវីដេអូខ្លី ដែលគេកាត់ចេញពីការ Live របស់អ្នកលក់ឡេ និងជាមេតុងទីនរូបនោះ បានផ្ទុះពេញបណ្ដាញសង្គម និង មានមហាជនជាច្រើនបានផ្ទុះប្រតិកម្មខ្លាំងៗនោះ គេឃើញថា ចែគេន ដែលជាបុគ្គលម្នាក់ ចេញមុខជួយ តារាសម្ដែង សឿ សុធារ៉ា នាពេលកន្លងមក បានផ្ទុះប្រតិកម្មតបតយ៉ាងខ្លាំងដូចគ្នា ចំពោះករណីនេះ។ ចែគេន បាន បង្ហោះសារប្រតិកម្មភ្លាមៗមួយថា៖ «ខ្ញុំសុំប្រាប់អូនថា ប្អូនស្រីសុធារ៉ាមិនបានឆ្កួតទេអូន អ្នកដែលឆ្កួតគឺអូន .. អូនជាអ្នកលក់លេ…..ល្បីគួរសមដែរ តែមិនចេះរក្សាកិត្តិយសអូនឱ្យសមនឹងរាល់ថ្ងៃដែរអូនកំពុងព្យាយាមស្រង់មកវិញ តា …..ហុី…ចាំទំនេរចេហែក ពីអូនឯងម្តងមើល»។ មិនតែប៉ុណ្ណោះ ចែគេន ក៏បានទម្លាយឱ្យដឹងនៅក្នុង Comment ខាងក្រោមរូបភាព ដែលយកមកបង្ហោះភ្ជាប់ជាមួយសារខាងលើនេះថា៖ «គ្នាយំមួយយប់ហើយបងប្អូនអើយ»៕