អុញ! ស្រឡាញ់គ្នាជាង ១០ ឆ្នាំ Mint បែរនិយាយអ៊ីចឹង ពេលគេសួររឿងរៀបការ
ចំណងស្នេហ៍ ១០ ឆ្នាំដ៏សែនមានន័យរបស់តារាស្រី Mint Chalida និង គូស្នេហ៍ Pupaa Tae ពិតជាធ្វើឱ្យមហាជនមានការស្ងើចសរសើរជាខ្លាំង ចំពោះភក្តីស្នេហ៍ដ៏យូរអង្វែងរបស់អ្នកទាំងពីរ។ ជាពិសេស អ្វីដែលមហាជនអ្នកគាំទ្រ ទទូចចង់បាននោះគឺ ចង់ចង់ឃើញអ្នកទាំងពីរចូលរោងការឆាប់ៗ បន្ទាប់ពីខំរក្សាចំណងស្នេហ៍អស់ពេលជាយូរបែបនេះ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវ ឬចំណងស្នេហ៍មួយនេះដែរ ខាងតារាស្រី Mint Chalida ក៏បានចូលខ្លួនក្នុងកម្មវិធី Amazing Thailand Countdown 2022 ដោយមានការទម្លាយយ៉ាងច្បាស់រួចមកហើយដែរ ទាក់ទងរឿងរៀបការរបស់នាង និង គូស្នេហ៍នៅក្នុងថ្ងៃនោះថា ៖ «ចំពោះចំណងស្នេហ៍ ១០ ឆ្នាំរបស់នាង បើទោះបីជាវាមានរយៈពេលយូរក៏ពិតមែន តែនាងនៅមិនទាន់ត្រៀមខ្លួននៅឡើយទេ ថែមទាំងមិនទាន់បាននិយាយគ្នាទៀត ណាមួយនាងគិតថានាងគំនិតក៏នៅរៀងក្មេងខ្ចីដែរ»។
លើសពីនេះទៅទៀត នាងក៏បន្តទៀតថា ៖ «អ្វីដែលសំខាន់រឿងរៀបការអាចនិយាយបានថាវាជារឿងធំណាស់ នាងត្រូវត្រៀមខ្លួនជាមុនសិនមុននឹងក្លាយខ្លួនជាមេគ្រួសារ ព្រោះរាល់ថ្ងៃនេះអាចនិយាយបានថា នាងជាមេគ្រួសារស្រាប់ហើយ ត្រូវទទួលខុសត្រូវលើការរៀនសូត្ររបស់ប្អូន ព្រោះពេលនេះប្អូនរបស់នាងក៏រៀនមិនទាន់ចប់»។
គួរបញ្ចាក់ផងដែរថា បើតាមសម្តីរបស់តារាស្រី Mint Chalida ដែលបានបង្ហើបទាក់ទងរឿងរៀបការនោះអាចនិយាយបានថា ពេលនេះនាងមិនទាន់គិតគូរដល់ថ្ងៃរៀបការឡើយ បើទោះបីជាមានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទះសារក៏ដោយ៕
ប្រភព៖ khaosod