នៅចាំតួឯករឿង «វីរៈនារីម៉ានូបៃ» កាលពីក្មេងទេ? ពេលនេះធំពេញវ័យ ស្អាតខ្លាំង
ប្រិយមិត្តមហាជនអ្នកធ្លាប់តាមដានរឿងភាគរបស់ឥណ្ឌា ប្រាកដជាបានស្គាល់មកហើយនូវរឿង «វីរៈនារីម៉ានូបៃ» ដែលជារឿងភាគប្រវត្តិសាស្រ្តរបស់ឥណ្ឌា បង្ហាញឱ្យឃើញពីវីរៈភាពក្លាហានរបស់នាង ម៉ានូបៃ ក្នុងការរើបម្រាស់ពីគំនាបលើស្រ្តី ព្រមទាំងការគាបសង្កត់របស់ពួកអង់គ្លេសមកលើឥណ្ឌានាសម័យនោះ។
ក្នុងរឿងភាគនេះ តួអង្គនាង ម៉ានូបៃ ត្រូវសម្តែងដោយមនុស្សពីរនាក់ ដោយក្នុងនោះសម្តែងជាតួអង្គនាង ម៉ានូបៃ នៅវ័យជំទង់ម្នាក់ និង ម៉ានូបៃនាពេលពេញវ័យម្នាក់ផងដែរ។ គេឃើញថា តួអង្គទាំងពីរនេះ គឺសម្តែងបានល្អដូចគ្នា តែមហាជនចាប់អារម្មណ៍ខ្លាំងជាងគេគឺទៅតួអង្គ ម៉ានូបៃ នាវ័យជំទង់ ដែលសម្តែងដោយតារាវ័យក្មេង Ulka Gupta ។
យ៉ាងណាមិញ បើតាមព័ត៌មានបានឱ្យដឹងថា ស្រីស្រស់ Ulka Gupta បានទាក់ទាញប្រជាប្រិយភាពខ្លាំងបំផុត គឺនៅក្នុងរឿង «វីរៈនារីម៉ានូបៃ» នា ២០០៨ នេះឯង ដោយនៅពេលនោះ នាងមានអាយុត្រឹមតែជាង ១៣ ឆ្នាំតែប៉ុណ្ណោះ។
ក្រោយពីបានបញ្ចប់រឿង នាងក៏បានក្តោបឱកាសជាតួឯកជារឿយៗ ក្នុងនោះភាគច្រើនសុទ្ធតែជារឿងបុរាណ និង ប្រវត្តិសាស្រ្ត ដែលធ្វើនាងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។ ដោយឡែក មកទល់ពេលនេះ Ulka Gupta មានអាយុ ២៥ ឆ្នាំទៅហើយ ហើយនាងក៏បានបាត់មុខពីវិស័យសិល្បៈអស់ជាង ៦ ឆ្នាំដែរ ដោយងាកទៅផ្តោតលើជីវិតផ្ទាល់ខ្លួនវិញ និង ទើបតែលេចមុខក្នុងសិល្បៈវិញក្នុងឆ្នាំ ២០២២ នេះប៉ុណ្ណោះ។
ចំណែកសម្រស់របស់នាងវិញ គេសង្កេតឃើញថា ស្រីស្រស់ Ulka Gupta កាន់តែស្រស់ទៅៗទៅតាមវ័យមិនតិចនោះទេ ពោលគឺមុខមាត់នៅតែស័ក្តិសមជាមួយនឹងដំណែងតួឯកស្រីតែម្តង៕