ឃើញតូចប៉ុនបាតដៃ តែកាបូបដែល Mew ស្ពាយមួយនេះ មានតម្លៃស្មើម៉ូតូមួយគ្រឿង
វាមិនមែនជារឿងចម្លែកនោះទេ ដែលតារាស្រី Mew Nittha ត្រូវបានអ្នកគាំទ្រហៅថាកំពូលតារាដែលមានសំណាង ទទួលបានជីវិតគូសមបំណង ប្តីអ្នកមានហាយសូរ។ បើងាកទៅមើលការតែងខ្លួនរបស់នាងវិញ ពិតជាទាក់ទាញក្រសែភ្នែកមនុស្សជុំវិញខ្លួនណាស់ តែងខ្លួនចេញមកស័ក្តិសមនឹងរូបរាងមុខមាត់ ឬ ឋានៈតែម្តង។
តួយ៉ាង ដូចពេលនេះអ៊ីចឹង គ្រាន់តែធ្វើខ្លួនសប្បាយៗនៅផ្ទះសោះ តែតារាស្រីរូបនេះធ្វើឱ្យអ្នកគាំទ្រមើលចង់ភ្លឹក មិនថាការស្លៀកពាក់ ឬ របស់របរដែលនាងប្រើប្រាស់នោះទេ សុទ្ធតែធ្វើឱ្យអ្នកមើលត្រជាក់ភ្នែក។
ជាក់ស្តែង កាបូបដែលនាងកំពុងតែស្ពាយព័ណ៌ផ្កាឈូកនោះអ៊ីចឹង ថ្វីដ្បិតតែមានរាងតូចច្រឡឹង ម៉ូដសាមញ្ញៗ តែសម្រាប់តម្លៃវិញក៏ថ្លៃសមគួរដែរ ពោលគឺកាបូបតូចនោះមានតម្លៃរហូត ៦៦៩០០ បាត ដែលស្មើនឹងលុយដុល្លារជិត ២០០០ ដុល្លារឯណោះ៕