ពេលគេសួរដល់រឿងជីវិតគូ ស្រាប់តែ Bella បោះសម្តីមួយឃ្លា ចាក់ដោតខ្លាំង
ចាប់តាំងពីបែកគ្នាជាមួយអតីតគូស្នេហ៍អស់មួយរយៈធំមក តារាស្រី Bella Ranee ហាក់កាន់តែធ្វើឱ្យមហាជនចាច្រើនចាប់អារម្មណ៍ទៅលើរូបនាងជាខ្លាំង ដោយម្នាក់ៗចង់ដឹងគ្រប់គ្នាថា តើតារាប្រុស ឬបុរសរូបណា ដែលនឹងចូលមកស្អំបេះដូងរបស់នាងជំនួសអ្នកចាស់។
ដោយឡែក មួយរយៈពេលមុន តារាស្រីរូបនេះបានមានឱកាសជួបសំណេះសំណាលជាមួយមហាជន ក៏ដូចជាអ្នកសារព័ត៌មាន ខណៈនាងចូលរួមក្នុងកម្មវិធី Surprisingly Bata Event មួយ ដោយនាងបានទម្លាយពីរឿងរ៉ាវជីវិតឯកជនរបស់នាងនាពេលនេះ ប្រាប់ដល់មហាជនដោយឥតលាក់បាំង។
ទន្ទឹមនឹងតារាស្រី Bella Ranee បានផ្តល់បទសម្ភាសនេះដែរ ក៏មានសំណួរមួយដែលខាងសារព័ត៌មានបានសួរទៅកាន់នាងយ៉ាងចាក់ដោតថា តើពេលនេះសុំាំជាមួយនឹងការរស់នៅម្នាក់ឯងហើយឬនៅ? ខណៈពេលអ្នកសារព័ត៌មានសួរសំណួរនេះឡើងភ្លែត ស្រាប់តែតារាស្រី Bella តបដោយមិនគិតយូរថា ៖ «សុំាហើយ គ្មានស្នេហាក៏រស់នៅបាន»៕