Madonna អាយុ ៦៤ ឆ្នាំហើយ តែបើនិយាយពីសម្រស់វិញ ក្មេងៗអាយុខ្ទង់ ៣០ ឆ្នាំសុំចាញ់
បើនិយាយពីតារាស្រី Madonna នរណាៗក៏ស្គាល់ដែរថា រូបនាងជាតារាចម្រៀងអាមេរិកដ៏ល្បីល្បាញ និង ពេញនិយមមួយរូប រហូតជាប់រហស្សនាមជា «Queen of Pop»។
កេរ្តិ៍ឈ្មោះរបស់រាជនីចម្រៀងប៉ុបរូបនេះ គឺនៅតែបន្តសុសសាយរហូតមកដល់សព្វថ្ងៃនេះ ហើយជាញឹកញាប់ តារាចម្រៀងស្រីវ័យ ៦៤ ឆ្នាំរូបនេះ ក៏តែងតែបង្អួតស្ទីលលេងខ្លួនប្លែកៗស៊ីវិល័យ ទាក់ភ្នែកអ្នកគាំទ្រមិនដែលខានឡើយ។
ជាក់ស្ដែងថ្មីៗនេះទៀតសោត តារាស្រី Madonna បានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗជាថ្មី ក្រោយពីលោកស្រីបានបង្អួតខ្លួនជាមួយឈុតអាវរោមសត្វពណ៌បៃតង អមជាមួយខោខ្លីពណ៌ខ្មៅ អង្គុយលើម៉ូតូ កាច់រាងយ៉ាងទាក់ទាញ ក្មេងៗមួយចំនួនឃើញហើយសុំខ្មាស។
ក្រៅពីស្ទីលអង្គុយលើម៉ូតូហើយនោះ Madonna ក៏បង្ហាញស្ទីលថតរូបប្លែកៗទាក់ភ្នែកជាច្រើនប៉ុស្តិ៍ទៀត ដែលអ្នកគាំទ្រឃើញហើយលាន់មាត់គ្រប់គ្នាថា Madonna នៅតែមានភាពស្រស់ស្អាតទាក់ទាញខ្លាំង បើទោះបីជាវ័យកាន់តែជ្រេក៏ដោយ៕