មុនជួប Sririta តាមពិត Korn ជាបុរសពោះម៉ាយ ធ្លាប់រៀបការជាមួយនារីអភិជនម្នាក់
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយនូវលោក Korn Narong ដែលជាស្វាមីសំណព្វចិត្តរបស់តារាសម្តែងស្រី Sririta ដោយពួកគេបានរៀបការសាងគ្រួសារជាមួយគ្នាតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ហើយមកទល់ពេលនេះ ក៏មានអូន Gavin ដែលជាកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃផងដែរ។
យ៉ាងណាមិញ មុននឹងបានមកសាងគ្រួសារបែបនេះ តាមពិតទៅស្វាមីភរិយាទាំងគូសុទ្ធតែធ្លាប់ឆ្លងកាត់រឿងរ៉ាវស្នេហាមករាប់មិនអស់រៀងខ្លួនទៅហើយ ជាពិសេសបើងាកទៅមើល Korn វិញ លោកថែមទាំងធ្លាប់រៀបការហើយម្តងទៀតផង។
តាមព័ត៌មានបានឱ្យដឹងថា មុននឹងមកជួបជាមួយ Sritrita នេះ តាមពិតទៅ Korn គឺជាធ្លាប់ជាបុរសពោះម៉ាយ ដែលធ្លាប់រៀបការជាមួយនឹងនារីម្នាក់ជាកូនចៅអ្នកអភិជនត្រកូលខ្ពស់ឈ្មោះ Nulek Napaphorn ម្តងរួចទៅហើយ កាលពីខែកក្កដា ឆ្នាំ ២០១២ កន្លងទៅនេះ បន្ទាប់ពីទាក់ទងគ្នាមិនបានប៉ុន្មាន។
ក្រោយមកមិនទាន់បានប៉ុន្មានផង នៅខែកញ្ញា ឆ្នាំ ២០១៣ ខាង Korn ក៏បានចេញមុខមកប្រកាសថា បានលែងលះជាមួយ Nulek ទៅវិញ ដោយមិនបានបញ្ចេញពីមូលហេតុពិតប្រាកដឡើយ។ យ៉ាងណាមិញ មកទល់ពេលនេះ Nulek ក៏បានរកឃើញស្នេហ៍ថ្មីជាមួយស្វាមីជាជនជាតិបរទេសទៅហើយ ចំណែក Korn ក៏បានមកសាងគ្រួសារជាមួយ Sririta យ៉ាងមានក្តីសុខនេះឯង៕