រូបថតប៉ុន្មានប៉ុស្ដិ៍របស់នាងតូច អ៊ែលលី ក្នុងថ្ងៃខួបកំណើត ២ ឆ្នាំ កំពុងធ្វើឱ្យអ្នកគាំទ្រក្នាញ់ខ្លាំង
អ្នកនាង ផន សុផារី និង ស្វាមី បានរៀបចំខួបកំណើតអាយុ ២ ឆ្នាំឱ្យកូនស្រីពៅ គឺនាងតូច វណ្ណារ៉ា រីអ៊ែលលី អធិកអធមគួរសម ដោយគេឃើញមានការចូលរួមពីអ្នកសិល្បៈជាច្រើន កាលពីរាត្រីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២។
យ៉ាងណាបើងាកទៅមើលទិដ្ឋភាពនៅក្នុងពិធីវិញ ឃើញថាមានការរៀបចំតុបតែងបែបឃ្យូតៗទាក់ភ្នែកណាស់ ហើយក្នុងនោះនាងតូច អ៊ែលលី និង ប៊ែលឡា ក៏ទទួលបានការស្រឡាញ់ក្នក់ក្នាញ់ពីបណ្ដាភ្ញៀវកិត្តិយសដែលបានចូលរួមផងដែរ ហើយលើសពីនេះ គេក៏ឃើញមានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នាផ្ញើសារជូនពរនាងតូចរូបនេះជាច្រើន។
រឿងដែលគួរឱ្យចាប់អារម្មណ៍ អ្នកម៉ាក់រូបស្រស់ ផន សុផារី បានរៀបចំស្លៀករ៉ូបដូចៗគ្នាយ៉ាងឃ្យូតខ្លាំងសម្រាប់ម្ដាយកូនអ្នកទាំង ៣ ហើយបើងាកទៅមើលនាងតូច អ៊ែលលី ដែលជាម្ចាស់ខួបកំណើតវិញ កំពុងធ្វើឱ្យអ្នកគាំទ្រសរសើរផង ក្នក់ក្នាញ់នឹងមុខមាត់ដ៏ឃ្យូតក្រមិចក្រមើមរបស់នាងផង ជាពិសេសពេលនាងតូចរូបនេះបង្ហាញខ្លួនក្នុងរ៉ូបមេអំបៅ៕