(វីដេអូ) ហ្វេននាំគ្នាជ្រួលច្របល់! ពេជ្រ សូលីកា កៀកកើយថើបមាត់ប្រុសស្អាត ភិទិ យ៉ាងស្និទ្ធក្នុងអាងទឹក
តារាចម្រៀងមេម៉ាយកូនមួយ អ្នកនាង ពេជ្រ សូលីកា កំពុងធ្វើឱ្យមហាជនចាប់ក្រសែភ្នែកសម្លឹងមើលសកម្មភាពរបស់នាងជាថ្មី បន្ទាប់ពីតារាស្រីរូបនេះបង្ហោះរូបថត និង វីដេអូស្និទ្ធស្នាលខ្លាំងតាមរយៈគណនីអ៊ីនស្រ្តាក្រាម ជាមួយតារាចម្រៀង ថុល សុភិទិ នៅក្នុងអាងទឹក។
តាមការបង្ហើបពីអ្នកនាង ពេជ្រ សូលីកា ផ្ទាល់បានឱ្យដឹង សកម្មភាពឱបថើបយ៉ាងផ្អែមល្ហែមជាមួយតារាចម្រៀងវ័យក្មេង ថុល សុភិទិ នៅក្នុងអាងទឹកដ៏សែនរ៉ូមែនទិកដូចគូស្នេហ៍នេះ គឺគ្រាន់តែជាផ្នែកមួយនៃការថត MV បទចម្រៀងថ្មីរបស់ពួកគេទាំងពីរប៉ុណ្ណោះ ដែល MV នេះនឹងចេញក្នុងពេលឆាប់ៗខាងមុខ។
ដ្បិតថានេះគ្រាន់តែជាការងារក៏ពិតមែន ប៉ុន្ដែអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗ នាំគ្នាជ្រួលច្របល់ និង បញ្ចេញយោបល់ជជែកវែកញែកគ្នាព្រោងព្រាត ព្រោះថាកន្លងមក មហាជនធ្លាប់ផ្ទុះការសង្ស័យថា ពួកគេទាំងពីរមានទំនាក់ទំនងស្នេហា៍ បន្ទាប់ពីឃើញពួកគេស្និទ្ធស្នាលគ្នាប្លែកខុសធម្មតា។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖