ទៅដល់ថៃមិនប៉ុន្មានផង លោក Nawat គិតគូររៀបចំការប្រគំតន្រ្តីមួយឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឡើងច្រៀងបាត់
ពេលនេះ Top 10 Miss Grand International 2022 ទាំង ១០ រូបបានទៅដល់ប្រទេសថៃដើម្បីបំពេញបេសកកម្មក្រោយបញ្ចប់ការប្រកួត។
គ្រាន់តែបវរកញ្ញាវ័យលាភី Top 10 ទាំង ១០ រូបបានទៅដល់ព្រលានយន្តហោះប្រទេសថៃភ្លាម ក៏ទទួលបានការស្វាមីយ៉ាងកក់ក្ដៅបំផុតពីមហាជន ហើយបើងាកទៅមើល Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវមហាជនថៃស្រឡាញ់គាំទ្រខ្លាំងសម្បើមមិនធម្មតាដែរ។
ដោយសារតែសំនួនអ្នកគាំទ្រវិស័យបវរកញ្ញានៅប្រទេសមានការកើនឡើងយ៉ាងផុសផុល ឆាប់ៗខាងមុខនេះ ពោលគឺនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ ស្ថាបនិក MGI លោក Nawat នឹងរៀបចំការប្រគំតន្រ្តីខ្នាតតូចមួយឱ្យ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Miss Grand ប៉ុន្មានរូបនេះបកស្រាយបទចម្រៀង។
យ៉ាងណាដូចប្រិយមិត្តអ្នកគាំទ្រកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ភាគច្រើនបានជ្រាបហើយថា MGC 2022 រូបនេះ មិនពូកែខាងច្រៀងរាំឡើយ ហើយក្រោយលោក Nawat ប្រកាសរៀបចំការប្រគំតន្រ្តីឱ្យនាងច្រៀងបែបនេះ វត្តី បានបញ្ចេញអារម្មណ៍ភ័យអរយ៉ាងខ្លីថា ៖ «អរគុណប៉ាៗ ហិហិ ច្រៀង»៕