(វីដេអូ) ស្មានមិនដល់! ប្រវត្តិស្នេហ៍ម៉ាក់ប៉ា ប៊ែលឡា និង អ៊ែលលី ធ្លាប់ត្រូវឪពុកម្ដាយបំបែកដាច់អហង្ការ
ចាប់តាំងពីចាប់ដៃគ្នាសាងគ្រួសារច្រើនឆ្នាំមកនេះ ផន សុផារី និង ស្វាមី លោក សុង សុវណ្ណារ៉ា តែងបង្ហាញពីសុភមង្គលក្នុងរង្វង់គ្រួសារពោរពេញដោយភាពកក់ក្ដៅ រហូតទទួលបានការកោតសរសើរពីសំណាក់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមជាបន្តបន្ទាប់។
សុភមង្គលគ្រួសាររបស់តារាស្រី ផន សុផារី កាន់តែកើនឡើងទ្វេដង បន្ទាប់ពីអ្នកទាំងពីរទទួលបានចំណងដៃកូនស្រីដ៏ឃ្យូត និង ពោរពេញដោយភាពក្រមិចក្រមើមចំនួន ២ នាក់ឈ្មោះថា ប៊ែលឡា និង នាងតូច អ៊ែលលី។
ដោយឡែកបើរំឭកដល់អតីតកាលនិយាយពីប្រវត្តិស្នេហារបស់លោកប៉ាអ្នកម៉ាក់នាងតូចទាំង ២ នេះវិញ ទម្រាំបានក្រាបផ្ទឹមជាមួយគ្នា អាចរួមរស់ក្លាយជាប្ដីប្រពន្ធពេញសិទ្ធិដូចសព្វថ្ងៃ អ្នកទាំងពីរក៏ធ្លាប់ឆ្លងកាត់ការបំបែកពីឪពុកម្ដាយខាងស្រីយ៉ាងដាច់អហង្ការ ព្រោះបើតាមអ្នកនាង ផន សុផារី បានរៀបរាប់នៅក្នុងវីដេអូឡាយមួយបានឱ្យដឹងថា ឪពុកម្ដាយនាងជាមនុស្សចាស់បុរាណ ហើយមានគ្រូទាយថាបើសិននាងរៀបការជាមួយស្វាមីបច្ចុប្បន្ននេះ ពេលបានកូន ១ នាងនឹងមានគ្រោះថ្នាក់ដល់ជីវិត។
អ្នកម៉ាក់ អ៊ែលលី រូបនេះ បានទម្លាយប្រវត្តិស្នេហ៍ដ៏តស៊ូរបស់នាង ដែលត្រូវឪពុកម្ដាយបំបែកតាមរយៈវីដេអូខាងក្រោម ៖