មើលសម្រស់តួ BL ខ្មែរ ៦ រូប សង្ហាៗ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីយុវវ័យ
មហាជននិយមតាមដានវិស័យខ្សែភាពយន្តប្រាកដជាបានឃើញហើយថា ខ្សែភាពយន្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែបោះសន្ទុះទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ដោយក្នុងនោះ ទាំងសាច់រឿង និង ការសម្តែងរបស់តួអង្គសុទ្ធសឹងតែមានភាពទាក់ទាញ និង មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លើសពីនោះ បើនិយាយពីសាច់រឿងស្រឡាញ់ភេទដូចគ្នាវិញ កាលកន្លងមកអ្នកទស្សនាធ្លាប់បានឃើញតែនៅក្នុងខ្សែភាពយន្តរបស់បរទេសតែប៉ុណ្ណោះ ប៉ុន្តែពេលនេះរឿងភាគខ្មែរក៏មានច្រើន ហើយក៏ទទួលបានភាពជោគជ័យ និង គាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាផងដែរ។
ដោយឡែក បើក្រឡេកទៅមើល តារាប្រុសជាច្រើនរូបបានចូលរួមសម្តែងរឿងភេទដូចគ្នា ដែលគេហៅថា BL ខាងក្រោមនេះ កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍នឹងការសម្តែងដ៏ឥតខ្ចោះរបស់ពួកគេ។ ជាពិសេសនោះ គឺសម្រស់ដ៏ស្រស់សង្ហារបស់ម្នាក់ៗតែម្តង។
១. Menghourt Kheng
២. Sky
៣. OM Chan Devid
៤. ក្សត្រា
៥. Myko
៦. វណ្ណថៃ