Pae Arak ប្រាប់ត្រង់ៗថា ធ្លាប់ខូចចិត្តរឿងស្នេហា ដល់ថ្នាក់ដើរសុំលេខស្រីៗច្រើននាក់
Pae Arak តារាចម្រៀង និង សម្តែងប្រុស ដែលមានរូបសង្ហា មានកេរ្តិ៍ឈ្មោះល្បីខ្លាំង ជាពិសេសគឺពោរពេញដោយសមត្ថភាព អាចច្រៀង និង សម្តែងបានយ៉ាងប៉ិនប្រសប់។
ថ្មីៗនេះ Pae បានចូលធ្វើបទសម្ភាសក្នុងកម្មវិធី Club Friday ដោយទម្លាយនូវរឿងរ៉ាវមួយចំនួនទាក់ទងពីខ្លួនរបស់លោក។ ក្នុងនោះ Pae ក៏បានប៉ះសំណួរមួយថា ៖ «តើធ្លាប់មានក្តីស្រឡាញ់ណា ដែលធ្វើឱ្យ Pae Arak មានអារម្មណ៍ថាឈឺចាប់ខ្លាំងបំផុតដែរទេ?»។
Pae ក៏បានតបថា ៖ «មានបាទ! មានពេលមួយដែលខ្ញុំបែកបាក់ស្នេហា បន្ទាប់ពីបែកគ្នាបាន ៥ នាទី ខ្ញុំក៏មានអារម្មណ៍ច្របូលច្របល់ ធ្វើអ្វីមិនត្រូវ បាត់បង់ស្មារតីដូចលង់ចូលបាតទន្លេ។ ខ្ញុំក៏ដើរលេងយប់ ហើយសុំលេខស្រីៗច្រើននាក់ ចង់ក្លាយជាមនុស្សមានតម្លៃ មានគេចាប់អារម្មណ៍ ព្រោះគិតថាខ្លួនឯងជាមនុស្សគ្មានតម្លៃ មានអារម្មណ៍ថាខ្លួនឯងដូចចាបមួយក្បាល។ ខ្ញុំស្ទើរតែយំនៅមុខកាមេរ៉ា ពេលដែលមានអ្នកសារព័ត៌មានមកសម្ភាស ហើយសួរពីរឿងបេះដូង តែក៏ព្យាយាមទប់អារម្មណ៍មិនបង្ហាញវាចេញមក ហើយក៏មិនសូវបើកចំហដូចមុន តែមករៀបរាប់ក្នុង Club Friday ក៏ព្រោះតែធ្វើដើម្បីបង Chod នេះឯង (ញញឹម)»៕
ប្រភព៖ Sanook