តារាប្រុស ៦ រូប មានតម្លៃខ្លួនខ្ពស់បំផុត
បើនិយាយពីវិស័យសិល្បៈថៃនាពេលបច្ចុប្បន្ន គេសង្កេតឃើញថាមានការរីកចម្រើនជាខ្លាំង ជាពិសេសយើងឃើញមានតារាប្រុសស្រីជំនាន់ក្រោយជាច្រើនបានប្រជែងគ្នារះ ហើយម្នាក់ៗសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត និងសង្ហា ហើយមានទេពកោសល្យរៀងខ្លួន។
យ៉ាងណាមិញ កាលពីចុងឆ្នាំ ២០២២ គេបានរកឃើញថាមានតារាប្រុសលំដាប់ជួរមុខ ៦ រូបដែលមានតម្លៃខ្លួនខ្ពស់បំផុត មានដូចជា៖
៦. Pong Nawat
ថតរឿងមួយភាគថ្លៃចាប់ពី ៨៥ ០០០ បាត (ប្រមាណ ២ ២៥០ ដុល្លារ) ថតផ្សាយពាណិជ្ជកម្ម ៦ លានបាត (ប្រមាណ ១៥៨ ០០០ ដុល្លារ) និងចូលរួមកម្មវិធីផ្សេងៗចាប់ពី ២០ ម៉ឺនបាត (ប្រមាណ ៥ ២០០ ដុល្លារ)។
៥. Weir Sukollawat
ថតរឿងមួយភាគថ្លៃចាប់ពី ៨០ ០០០ បាត (ប្រមាណ ២ ១៥០ ដុល្លារ) ថតផ្សាយពាណិជ្ជកម្ម ៧ លានបាត (ប្រមាណ ១៨៥ ០០០ ដុល្លារ) និងចូលរួមកម្មវិធីផ្សេងៗចាប់ពី ២០ ម៉ឺនបាត (ប្រមាណ ៥ ២០០ ដុល្លារ)។
៤. Pope Thanavat
ថតរឿងមួយភាគថ្លៃចាប់ពី ៨០ ០០០ បាត (ប្រមាណ ២ ១៥០ ដុល្លារ) ថតផ្សាយពាណិជ្ជកម្ម ៧ លានបាត (ប្រមាណ ១៨៥ ០០០ ដុល្លារ) និងចូលរួមកម្មវិធីផ្សេងៗចាប់ពី ២៥ ម៉ឺនបាត (ប្រមាណ ៦ ៦០០ ដុល្លារ)។
៣. Mario Maurer
ថតរឿងមួយភាគថ្លៃចាប់ពី ១០០ ០០០ បាត (ប្រមាណ ២ ៦០០ ដុល្លារ) ថតផ្សាយពាណិជ្ជកម្ម ១០ លានបាត (ប្រមាណ ២៦៤ ០០០ ដុល្លារ) និងចូលរួមកម្មវិធីផ្សេងៗចាប់ពី ៣០ ម៉ឺនបាត (ប្រមាណ ៧ ៩០០ ដុល្លារ)។
២. Jame Jirayu
ថតរឿងមួយភាគថ្លៃចាប់ពី ១០០ ០០០ បាត (ប្រមាណ ២ ៦០០ ដុល្លារ) ថតផ្សាយពាណិជ្ជកម្ម ១៥ លានបាត (ប្រមាណ ៣៩៦ ០០០ ដុល្លារ) និងចូលរួមកម្មវិធីផ្សេងៗចាប់ពី ៣០ ម៉ឺនបាត (ប្រមាណ ៧ ៩០០ ដុល្លារ)។
១. Nadech Kugimiya
ថតរឿងមួយភាគថ្លៃចាប់ពី ២០០ ០០០ បាត (ប្រមាណ ៥ ២០០ ដុល្លារ) ថតផ្សាយពាណិជ្ជកម្ម ១៥ លានបាត (ប្រមាណ ៣៩៦ ០០០ ដុល្លារ) និងចូលរួមកម្មវិធីផ្សេងៗចាប់ពី ៣៥ ម៉ឺនបាត (ប្រមាណ ៧ ៩០០ ដុល្លារ)៕