យ៉ូយ! ឧបមាថា Tong Tong ក្បត់ញ៉ែស្រីផ្សេងនោះ Best នឹងលេងធម៌ក្ដៅបែបនេះ
ជារឿយៗគូស្នេហ៍តារាស្រី Best kamsing និង តារាប្រុស Tong Tong ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ ពីសំណាក់មហាជន បន្ទាប់ពីអ្នកទាំងពីរចាប់ផ្តើមបើកចំហស្នេហ៍ឱ្យមហាជនបានឃើញ និង គាំទ្រមក។
អ្វីដែលសំខាន់ខណៈដែលកំពុងតែសាងស្នេហ៍ ឃើញថាអ្នកទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមិនដែលដាច់ឡើយ រហូតអ្នកគាំទ្រទទូចចង់ឃើញអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗ។
ដោយឡែក ទន្ទឹមនឹងភក្តីស្នេហ៍កំពុងតែរីកស្គុះស្គាយ ស្រាប់តែថ្មីៗនេះ តារាស្រី Best បានបោះសម្តីទៅកាន់គូស្នេហ៍របស់នាង ធ្វើឱ្យអ្នកគាំទ្រលួចញញឹមគ្រប់គ្នាថា ប្រសិនបើសង្សាររបស់នាងលួចមានស្រី នាងមិនចាំយូរនោះឡើយ នាងនឹងយកកាមេរ៉ាមកថត និង ផុសនៅក្នុង YouTobe របស់នាងភ្លាម ព្រោះពេលដែលនាងទាក់ទងគ្នា គឺប្រកាសប្រាប់មហាជន ដូច្នេះបើបែកក៏ត្រូវបង្ហោះបកស្រាយឱ្យអស់ដូចគ្នា។
លើសពីនេះទៅទៀត តារាស្រីរូបស្រស់ Best ក៏បានបន្តទៀតថា ប្រសិនបើមានអ្នកណាមានភស្តុតាងផ្សេងៗថា Tong Tong សង្សាររបស់នាងធ្លាប់ឆាតទៅ ឬឆាតញ៉ែខណៈដែលកំពុងតែទាក់ទងនាងពេលនេះ សូមផ្ញើតាមឆាតឱ្យនាងបាន នាងនឹងចាត់ការភ្លាមមិនចាំយូរឡើយ៕