តារាចម្រៀង ខេម និង គូម៉ា មានកំណើតសិល្បៈចេញពីការប្រកួតចម្រៀងកម្មវិធីនេះ
បើគិតមកដល់ពេលនេះរយៈពេល ១៥ ឆ្នាំមកហើយ ដែលតារាចម្រៀងលោក ខេម និង លោក គូម៉ា បានបោះជើងឈានចូលវិថីសិល្បៈ ក្លាយជាអ្នកចម្រៀង។ ក្នុងនោះ តារាចម្រៀងប្រុសទាំង ២ រូប នេះ គឺសុទ្ធសឹងតែមានកំណើតចេញពីកម្មវិធីប្រឡងចម្រៀងដូចគ្នាផងដែរ។
១. លោក ខេម
តារាចម្រៀងសំឡេងស្អក លោក ខេម បានឈានជើងចូលមកកាន់វិថីសិល្បៈនៅអំឡុងឆ្នាំ ២០០៧ តាមរយៈការប្រកួតចម្រៀងក្នុងកម្មវិធី «Boy Band Contest 2007» របស់ទូរទស្សន៍ CTN ដែលមានការរៀបចំឡើងដោយលោក គួច ខេវិន។ កាលនោះគេចាំបានថា មិនត្រឹមតែលោក ខេម និង លោក គូម៉ា នោះទេ ដែលបានឈានជើងក្លាយជាអ្នកសិល្បៈមកទល់បច្ចុប្បន្ន ក្នុងនោះក៏មានតារាសម្តែង ណាខុន និង លោក ប៉ែន សារ៉ាវ ផងដែរ។
២. លោក គូម៉ា
តារាចម្រៀងសំឡេងស្រទន់ លោក គូម៉ា ក៏មិនខុសពីលោក ខេម ដែរ ដោយលោកក៏បានបោះជំហានដំបូងលើវិថីសិល្បៈតាមរយៈការប្រកួតចម្រៀងរបស់ទូរទស្សន៍ CTN ដូចគ្នា គឺកម្មវិធី «ពានតារា» ក្នុងឆ្នាំ ២០០៨។ មកទល់ពេលនេះ រយៈពេលជិត ១៥ ឆ្នាំហើយ ដែលលោក គូម៉ា បានបន្តលើវិថីសិល្បៈ និង បានក្តោបតំណែងជាតារាសម្តែង បន្ថែមពីជាតារាចម្រៀងទៀតផង៕