ធ្វើខ្លួនសាមញ្ញមិនចេះអួតអាង តែបើឃើញផ្ទះរបស់ Yaya រស់នៅប្រទេស Norway វិញ ញាក់សាច់
Yaya ជាកំពូលតារាស្រី ដែលមហាជនសរសើរថា សឹងតែល្អឥតខ្ចោះ មិនថាជីវិតក្រៅឆាក និង ក្នុងវិស័យសិល្បៈ។ មិនតែប៉ុណ្ណោះ Yaya ជាតារាស្រី ដែលតែងនិយមភាពសាមញ្ញស្ទើរគ្រប់ពេល ព្រោះកន្លងមកគេមិនដែលឃើញថា ស្រីស្អាតរូបនេះ បង្ហោះភាពឡូយឆាត អួតអាងពីទ្រព្យសម្បត្តិដែលមានឡើយ។
ពិសេស ទន្ទឹមនឹងការប្រើប្រាស់ជីវិតយ៉ាងសមញ្ញរបស់នាង ប្រិយមិត្តខ្លះប្រាកដជាចង់ដឹងណាស់ថា ក្នុងនាមជាតារាល្បីម្នាក់ តើ Yaya មានផ្ទះរស់នៅធំកម្រិតណា ហើយមានទ្រព្យសម្បត្តិអ្វីខ្លះ? យោងតាមប្រភពព័ត៌មាន Yaya មានផ្ទះប្រណីតនៅក្នុងទីក្រុងបាំងកក និង នៅខេត្តផាត់តាយ៉ាហើយ។ លើសពីនេះ គេបានដឹងថា តារាស្រីរាងតូចច្រឡឹងកូនកាត់រូបនេះ នៅមានទ្រព្យជាច្រើនទៀតនៅក្នុងប្រទេស Norway ។
ក្នុងនោះ បើងាកទៅមើលផ្ទះរបស់នាងនៅមាត់ទន្លេប្រទេស Norway វិញ ឃើញហើយពិតជាគួរឱ្យចង់រស់នៅណាស់ ពោលគឺ ធំស្កឹមស្កៃ សាងសង់នៅជាប់មាត់ទន្លេប្រទេស Norway តែម្តង។
អ្វីដែលសំខាន់ សម្រាប់ក្រុមគ្រួសារបស់នាងវិញក៏ដូចគ្នា ម្នាក់ៗសុទ្ធសឹងតែមានសមត្ថភាព និង ចំណេះដឹងខ្ពស់។ ងាកទៅមើល បងស្រីរបស់នាងវិញ គឺ រៀនចប់នៅប្រទេសអង់គ្លេស ចំណែកឯ ឪពុករបស់កំពូលតារាស្រីរូបនេះ គឺជាអ្នកជំនួញធំម្នាក់នៅក្នុងប្រទេស Norway៕