គឹម លីហ្សា នាំស្វាមី និង កូនៗថតរូបជុំគ្រួសារយ៉ាងស្រស់ស្អាត ដូចប្ដីប្រពន្ធរៀបការម្ដងទៀត
ចាប់តាំងពីនាំគ្រួសារត្រលប់មករស់នៅប្រទេសកំណើតវិញ តារាសម្ដែង គឹម លីហ្សា បានបង្កើតមុខរបររកស៊ីជាច្រើនមុខ ទាំងផលិតផលថែរក្សាសម្រស់ បើកហាងគុយទាវ ហាងម្ជូរ ហាងលក់គ្រឿងសមុទ្រ រហូតពេលនេះនាងក្លាយជាអ្នកជំនួញស្រីវ័យក្មេងដ៏លេចធ្លោមួយរូប។
ខណៈមុខជំនួញកំពុងដំណើរការយ៉ាងរលូន និង ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជននោះ គេឃើញតារាសម្ដែង គឹម លីហ្សា រស់នៅក្នុងជីវិតអភិជនមិនធម្មតានោះទេ តួយ៉ាងថ្មីៗនេះ គឹម លីហ្សា និង ស្វាមី ទើបតែបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ និង ប្រណីតមួយកន្លែង ដោយមានដេគ័រ តុបតែងលម្អដោយគ្រឿងសង្ហារិមទំនើប មិនថាបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ឬបន្ទប់ញ៉ាំបាយនោះទេ គឺស្អាតត្រជាក់ភ្នែកណាស់។
និយាយដល់ជីវិតឯកជនដ៏អភិជនរបស់គ្រួសារតារាស្រីរូបនេះ គេឃើញថ្មីៗនេះ គឹម លីហ្សា និង ស្វាមី បាននាំកូនប្រុសទាំង ២ ទៅថតរូបជុំគ្រួសារបង្ហាញពីក្ដីសុខយ៉ាងពេញទំហឹង ដោយក្នុងនោះ គឹម លីហ្សា បានស្លៀករ៉ូបកូនក្រមុំយ៉ាងស្រស់ស្អាត ចំណែកស្វាមីនាងក៏បានតុបតែងខ្លួនក្នុងឈុតកូនកំលោះដ៏ស្រស់សង្ហា ធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថា ប្ដីប្រពន្ធអ្នកទាំងពីរប្រៀបដូចកំពុងថតរូបរៀបការម្ដងទៀត៕