(វីដេអូ) មកមើលឈុតដ៏ប្រណីតរបស់ រឿន ណាត ត្រៀមស្លៀកទទួលពានរង្វាន់ Asia Model នៅកូរ៉េខាងត្បូង
Miss Universe Cambodia 2018 កញ្ញា រឿន ណាត បានប្រកាសដំណឹងដ៏គួរឱ្យត្រេកអរមួយសម្រាប់ប្រជាជនកម្ពុជា ដោយនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ បវរកញ្ញារូបនេះនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកម្មវិធី «Asia Model Festival»។
រឿន ណាត មិនត្រឹមតែទទួលបានការអញ្ជើញឱ្យទៅចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសប៉ុណ្ណោះទេ តែបើតាមការទម្លាយពី MUC 2018 រូបនេះផ្ទាល់បានឱ្យដឹងថា នាងទៅលើកនេះ គឺតំណាងឱ្យកម្ពុជាទៅទទួលពានរង្វាន់ «Asia Model Award» ពីកម្មវិធីដ៏ធំមួយនេះថែមទៀតផង។
ស្រីស្រស់ រឿន ណាត បានរៀបរាប់ប្រាប់អ្នកគាំទ្រជាទីស្រឡាញ់តាមរយៈបណ្ដាញសង្គមថា ៖ «នាងខ្ញុំ រឿន ណាត នឹងធ្វើការហោះហើរទៅកាន់ប្រទេស កូរ៉េខាងត្បូង ដើម្បីចូលរួមកម្មវិធី Asia model festival នាងខ្ញុំពិតជាមានមោទកភាព និង កិត្តិយសធំធេងបំផុត ដែលទទួលបានពាន Asia model Award ក្នុងការតំណាងឱ្យកម្ពុជា»។
ដោយឡែកបើក្រឡេកទៅមើលឈុតពណ៌ខ្មៅមានប៉ាក់ឌិតដែល រឿន ណាត ត្រៀមស្លៀកទទួលពានរង្វាន់លើឆាកអន្តរជាតិវិញ ឃើញថាប្រណីតខ្លាំងណាស់ ដោយមានក្បូរក្បាច់រចនា មានមកុដយ៉ាងស្រស់ស្អាតទាក់ទាញបំផុត៕