ទៅដល់អង់គ្លេស គង់ សុជាតិ និង ជា វិបុល បង្អួតភាពផ្អែមល្ហែមដូចកំលោះក្រមុំ
ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈភាគច្រើនតែងនាំគ្នាកោតសរសើរពីជីវិតប្ដីប្រពន្ធរបស់អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ថាអ្នកទាំងពីរមិនត្រឹមតែជាដៃគូពិធីករ-ការិនីដ៏ស័ក្ដិសមនៅលើឆាកនោះទេ តែបើក្រឡេកទៅមើលជីវិតឯកជនវិញ អ្នកទាំងពីរក៏ជាគូអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមមួយគូ។
ថ្មីៗនេះ គង់ សុជាតិ និង ជា វិបុល បានកាន់ដៃគ្នាយ៉ាងស្អិតល្មួតទៅកាន់ប្រទេស Scotland នៃចក្រភពអង់គ្លេស។ គ្រាន់តែទៅដល់ទឹកដីក្រៅប្រទេសភ្លាម គូស្នេហ៍វ័យចំណាស់មួយគូនេះ មិនបង្អង់យូរបាននាំគ្នាថតរូបបង្ហាញភាពផ្អែមល្ហែមដូចគូស្នេហ៍កំលោះក្រមុំ បង្អួតអ្នកគាំទ្រនៅលើបណ្ដាញសង្គម។
ការបង្ហាញសកម្មភាពស្វីតៗរបស់ពិធីករ-ការិនីដ៏ល្បីល្បាញខាងលើ មិនចាំបាច់តែទៅដល់ក្រៅប្រទេសទេ សូម្បីតែនៅក្នុងខ្មែរ ក៏ពួកគេឆ្លៀតពេលវេលាសម្រាកពីការងារ ចំណាយពេលដើរលេងជាមួយគ្នា បង្ហាញក្ដីសុខក្នុងគ្រួសារឱ្យអ្នកគាំទ្របានឃើញតាមរយៈបណ្ដាញសង្គមញឹកញាប់ដែរ៕