ក្រោយភ្ជាប់ពាក្យ ស្រីនា ប្រាប់ថា បុរសដែលសង្ហាជាងគេ គឺជាបុរសដែលច្បាស់លាស់ជាមួយយើង
ព្រឹត្តិការណ៍ដ៏សែនរំភើបក្នុងពិធីភ្ជាប់ពាក្យរបស់កញ្ញា Youtuber វ័យក្មេង ជា ស្រីនា និង បុរសសម្បូរស្នេហ៍ ហេង វិសាល នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ នៅតែជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ធ្វើឱ្យអ្នកគាំទ្ររំភើបមិនទាន់ឈប់ ព្រោះអ្នកទាំងពីរគឺជាគូស្នេហ៍ដ៏ស័ក្ដិសម។
បន្ទាប់ពីមានឈ្មោះជាគូដណ្ដឹងនឹងគ្នាពេញសិទ្ធិហើយនោះ អនាគតកូនក្រមុំដ៏ស្រស់ស្អាត ជា ស្រីនា បានបង្ហោះរូបថតដ៏ផ្អែមល្ហែមនៃទិដ្ឋភាពពិធីភ្ជាប់ពាក្យរបស់ពួកគេនៅលើបណ្ដាញសង្គម ដោយក្នុងនោះ ស្រីនា បានប្រាប់ពីបុរសដែលសង្ហាជាងគេ គឺជាបុរសដែលច្បាស់លាស់ជាមួយយើង។
ពាក្យសម្ដីរបស់ ស្រីនា ដែលចង់សំដៅដល់ ហេង វិសាល ជាគូដណ្ដឹងនោះមានអត្ថន័យថា ៖ «បុរសដែលសង្ហាជាងគេ គឺជាបុរសដែលច្បាស់លាស់ជាមួយយើង Thank you bong for all the love and respect through out these years»។
ការលើកឡើងរបស់ ស្រីនា មិនត្រឹមតែធ្វើឱ្យ ហេង វិសាល រំភើបចិត្តនោះទេ សូម្បីតែអ្នកលេងបណ្ដាញសង្គមទូទៅ ជាពិសេសគឺអ្នកគាំទ្រពួកគេទាំងពីរ រំភើបចិត្តចំពោះក្ដីស្នេហ៍ដ៏ច្បាស់លាស់របស់ពួកគេ៕
Picture to the right owner