អាយុជិត ៥០ ឆ្នាំហើយ តួអ្នកម្នាង យៀន ហុង ទម្លាយរូបថត ២ សន្លឹក ដុតអារម្មណ៍អ្នកគាំទ្រឆេះខ្លោចអស់
នាពេលថ្មីៗនេះ កំពូលតារាសម្តែងឆ្មើមវ័យ ៤៥ ឆ្នាំរបស់ TVB គឺអ្នកនាង Kristal Tin ដែលប្រិយមិត្តបានស្គាល់ថាជាអ្នកម្នាង យៀន ហុង ដែលបានដើរតួរក្នុងរឿង «កំពូលសេនាទាំង ៤ » ពេលនេះ បានធ្វើដំណើរកម្សាន្ដ ជុំវិញកោះតៃវ៉ាន់ជាមួយនឹង ស្វាមីយ៉ាងមានក្តីសុខ។ ហើយក្នុងនោះ អ្នកនាងក៏បានទម្លាយនូវរូបថត ២ សន្លឹកដែលធ្វើឱ្យអ្នកគាំទ្រសរសើរថាស្អាត មិនដាច់ពីមាត់សោះឡើយ។
ថ្វីត្បិតតែវ័យរៀងជ្រេបន្តិចមែន ក៏ប៉ុន្តែបើងាកទៅមើលសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាងវិញ គឺហាក់មិនចាស់បន្តិចសោះឡើយ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺ អ្នកនាង Kristal Tin ក៏បានរៀបរាប់លើបណ្តាញសង្គម Facebook យ៉ាងផ្អែមថា៖ «នៅពេលដែលខ្ញុំចាប់ផ្តើមស្គាល់អ្នក ជីវិតរបស់ខ្ញុំគឺស្រស់បំព្រងណាស់ ហើយខ្ញុំនឹងមិនភ្លេចនូវក្តីស្រឡាញ់ដែលអ្នកបានផ្តល់ឱ្យខ្ញុំឡើយ» ៕
ប្រភព៖ 8 days