អីយ៉ាស់! បែកធ្លាយរឿង វិសាល ចាប់បានបាច់ផ្កាជូន ស្រីនា ក្នុងថ្ងៃមង្គលការ លីកា មានអាថ៌កំបាំងមួយ
ទិដ្ឋភាពដ៏រំភើបនៃកម្មវិធីភ្ជាប់ពាក្យរវាងគូស្នេហ៍ Youtuber វ័យក្មេង គឺលោក ហេង វិសាល និង ជា ស្រីនា កំពុងទទួលបានការចែករំលែកពីបណ្ដាអ្នកលេងហ្វេសប៊ុកយ៉ាងច្រើនផុសផុលនៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយពាក្យពេចន៍ជូនពរដល់អនាគតកូនកំលោះកូនក្រមុំឱ្យស្រឡាញ់គ្នា រស់នៅប្រកបដោយសេចក្ដីសុខ សុភមង្គល។
ក្រៅពីចាប់អារម្មណ៍ទៅលើពិធីភ្ជាប់ពាក្យដែលពោរពេញដោយភាពរីករាយរបស់ ហេង វិសាល និង ស្រីនា កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ ក៏មានមហាជនអ្នកគាំទ្រមួយចំនួនបានរំឭកដល់ពេលវេលាដែល ហេង វិសាល ចាប់បានបាច់ផ្កាក្នុងថ្ងៃមង្គលការរបស់តារាស្រី អ្នកនាង តែ ស៊ុនសូដាលីកា កាលពីពេលកន្លងទៅផងដែរ។
ក្រោយត្រលប់មកពីកម្មវិធីភ្ជាប់ពាក្យរបស់គូស្នេហ៍ Youtuber ខាងលើភ្លាម តារាស្រី តែ ស៊ុនសូដាលីកា បានបង្ហើបអាថ៌កំបាំងប្រាប់អ្នកគាំទ្រតាមរយៈ IG Story របស់នាងថា ការពិតនាង និង ស្វាមីមានចេតនាបោះបាច់ផ្កានោះឱ្យទៅ ហេង វិសាល ហើយវាហាក់ដូចជានិស្ស័យ បាច់ផ្កាមង្គលនោះ ហេង វិសាល ពិតជាចាប់បានពិតមែន ហើយលើសពីនេះ លោកថែមទាំងយកទៅប្រគល់ជូន ស្រីនា យ៉ាងផ្អែមល្ហែមទៀតផង។
ទទួលបានបាច់ផ្កាមង្គលមិនយូរប៉ុន្មាន នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ ហេង វិសាល និង ស្រីនា បានចាប់ដៃគ្នាចូលពិធីភ្ជាប់ពាក្យផ្អើលអស់គេឯង ហើយនៅថ្ងៃភ្ជាប់ពាក្យនេះទៀតសោត ស្រីនា ថែមទាំងនិយាយអរគុណជាខ្លាំងទៅកាន់តារាស្រី ស៊ុន សូដាលីកា ដែលបានបោះបាច់ផ្កាមង្គលនោះឱ្យគូដណ្ដឹងរបស់នាង៕
Picture to the right owner