ម្តាយ Cheer បើកភ្លើងខៀវរឿងរៀបការកូនស្រី ព្រោះពេញចិត្តគូស្នេហ៍នាងត្រង់ចំណុចមួយ
ជឿជាក់ថាមហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់តារាស្រីវ័យ ៣៤ ឆ្នាំ Cheer ដែលមានរូបសម្រស់ស្រស់ស្អាត ពោរពេញដោយសមត្ថភាព ជាពិសេសគឺមានបទពិសោធក្នុងអាជីពសម្តែងជាង ២ ទសវត្សរ៍មកហើយ។
កាលពីថ្មីៗនេះ Cheer បាននាំអ្នកស្រី Nok Rattanawan ដែលត្រូវជាម្តាយបង្កើតខ្លួនចូលរួមកិច្ចសម្ភាស ក្នុងកម្មវិធី Kui Zap Show ដោយចែករំលែករឿងរ៉ាវជាច្រើន។
ក្នុងនោះម្តាយ Cheer ក៏បានលើកនិយាយពីព័ត៌មានរៀបការកូនស្រីផងដែរ ដោយអ្នកស្រី Nok បានពោលថា ៖ «ក៏ឃើញមានព័ត៌មានចុះពីរឿងរៀបការកូនដូចគ្នា ឃើញហើយក៏សប្បាយចិត្ត ម៉ែមិនបានហាម ឬ ឃាំងឃាត់អ្វីទេ កូនព្រមពេលណា គាត់ក៏ព្រមពេលនោះ រឿងនេះគឺជារឿងអនាគតរបស់កូនៗ ម៉ែគ្រាន់តែជាអ្នកផ្តល់យោបល់ តែម៉ែទទួលស្គាល់ថា ម៉ែចូលចិត្តអ្នកកំលោះ Bick គាត់ជាមនុស្សគួរឱ្យស្រឡាញ់ម្នាក់ មានការទទួលខុសត្រូវ ជាពិសេសចេះគោរព និង ឱ្យតម្លៃចាស់ទុំ ចេះដាក់ខ្លួន មិនឆ្មើងឆ្មៃ ហើយចំណុចទាំងនេះហើយ ដែលម៉ែឱ្យគាត់ជាប់»៕