ផ្អើលអស់ប៉ាៗ នាំកូនទៅរៀនព្រាត ក្រោយឃើញសម្រស់គ្រូមតេយ្យម្នាក់ ស្អាតដូច Angelababy
ថ្មីៗនេះ ស្ត្រីជាគ្រូប្រចាំសាលាមតេយ្យមួយកន្លែងក្នុងប្រទេសចិន កំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់មហាជនប្រុសៗជាខ្លាំង ដោយសារតែរូបសម្រស់របស់នាង ស្រស់ស្អាតទាក់ទាញខ្លាំង ជាពិសេសគឺមានមុខមាត់ស្រដៀងនឹងតារាស្រីល្បី Angelabay។
អ្នកគ្រូសាលាមតេយ្យរូបស្រស់នេះដែរ បច្ចុប្បន្នកំពុងទាក់ទាញចិត្តបុរសៗជាឪពុកគេជាច្រើន ឱ្យផ្អើលជាន់ជើងគ្នានាំកូនទៅសាលា ទាំងដែលមួយចំនួនពីមុនមិនសូវនាំ ឬ ទៅយកកូនពីសាលាសោះនោះ ក៏ស្វាហាប់ផងដែរ ដើម្បីអាចមានឱកាសបានគយគន់សម្រស់អ្នកគ្រូស្អាត។
ទោះជាយ៉ាងណា ការផ្ទុះប្រជាប្រិយភាពរបស់អ្នកគ្រូរូបស្រស់នេះដែរ បានធ្វើឱ្យម៉ាក់ៗជាច្រើនមានការមិនពេញចិត្ត រហូតដល់ថ្នាក់ព្រួតដៃគ្នា ស្នើសុំសាលាឱ្យបញ្ឈប់អ្នកគ្រូរូបនោះថែមទៀតផង នេះបើតាមសារព័ត៌មានបញ្ជាក់។
យ៉ាងណាមិញ មហាជនជាច្រើន ក៏បានធ្វើការបញ្ចេញមតិការពារអ្នកគ្រូស្រស់ស្អាតនោះដែរថា កាលដែលមានរូបរាងមុខមាត់ស្រស់ស្អាតដូចតារា គឺមិនមែនជា «ទោសឧក្រិដ្ឋ» អ្វីនោះឡើយ ហេតុដូចនេះ គ្មានហេតុផលអ្វីដែលសាលាត្រូវបញ្ឈប់នាងពីការងារនោះទេ៕