
អ្នកគាំទ្រសង្ស័យ ខ្ញុង និង នាយ កៃ-ដ ជានាគ្នាវិញ ក្រោយឃើញសកម្មភាពមួយនេះ
កាលពីមួយរយៈមុន ប្រិយមិត្តអ្នកនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ច្បាស់ជាបានជ្រាបពីរឿងអាស្រូវរកាំរកូសរវាងតារាកំប្លែង ខ្ញុង និង នាយ កៃ-ដ ជាស្វាមី ដោយកាលនោះតារាប្រុសស្រីទាំង ២ រូបនេះ បានបង្ហោះសារផង ឡាយវីដេអូផងបង្ហាញពីទំនាស់ក្នុងគ្រួសារ។
យ៉ាងណាមិញក្រោយរឿងស្ងប់ស្ងាត់មួយរយៈ ស្រាប់តែនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ នេះ តារាកំប្លែង ខ្ញុង បានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន ក្នុងនោះក៏មានរូបថតនាង និង នាយ កៃ-ដ ថតជាមួយគ្នាផង ដែលធ្វើឱ្យមហាជនជាច្រើនផ្ទុះការសង្ស័យថា ប្ដីប្រពន្ធអ្នកទាំងពីរទំនងជាវិលមកត្រូវរូវគ្នាវិញហើយ។
ដ្បិតថានេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកគាំទ្រ ចំណែកឯតារាកំប្លែង ខ្ញុង មិនទាន់បកស្រាយថាប្ដីប្រពន្ធអ្នកទាំងពីរបានវិលមករួមរស់ជាមួយគ្នាវិញក៏ដោយ ប៉ុន្ដែអ្នកលេងហ្វេសប៊ុកមួយចំនួន បានបង្ហាញអារម្មណ៍ជួយត្រេកអរ និង ជូនពរប្ដីប្រពន្ធអ្នកទាំងពីរឱ្យវិលមកយល់ចិត្តគ្នាវិញ ព្រោះថាកន្លងមកជីវិតរបស់ ខ្ញុង ជួបរឿងលំបាកជាច្រើន ជាពិសេសគឺរឿងបំណុល ហើយមានតែគ្រួសារទើបជាកម្លាំងចិត្តដ៏ធំធេងសម្រាប់នាង៕