ពេជ្រ ថាណា បង្ហាញមុខគូស្នេហ៍ថ្មី ក្រោយស្ពាយឈ្មោះពោះម៉ាយជិត ២ ឆ្នាំ
មហាជនធ្លាប់តាមដានជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ពេជ្រ ថាណា ច្បាស់ជាបានជ្រាបហើយកាលពីអំឡុងខែមករា ឆ្នាំ ២០២១ តារាប្រុសរូបនេះបានជួបទុក្ខធំ បាត់បង់ភរិយាជាទីស្រឡាញ់។
ក្នុងនោះដែរ ក្រោយពីជួបទុក្ខធំបាត់បង់ភរិយាជាទីស្រឡាញ់ហើយនោះ តារាចម្រៀងប្រុស ពេជ្រ ថាណា ក៏ហាក់មិនដែលបង្ហើបពីទំនាក់ទំនងថ្មីនឹងនារីណាម្នាក់នោះឡើយ ដោយលោកប្រឹងប្រែងយកចិត្តទុកដាក់លើអាជីពសិល្បៈច្រើនជាង។
យ៉ាងណាមួយរយៈពេលចុងក្រោយនេះ ពោលគឺអំឡុងខែតុលា ឆ្នាំ ២០២២ នេះ លោក ពេជ្រ ថាណា ចាប់ផ្តើមបង្ហាញនូវស្នាមញញឹមថ្មីហើយ ដោយលោកបានបង្ហាញមុខម្ចាស់បេះដូងថ្មី ក្រោយស្ពាយឈ្មោះជាពោះម៉ាយប្រមាណជិត ២ ឆ្នាំ នោះ។
លើសពីនោះ ការបង្ហាញពីមុខគូស្នេហ៍ថ្មីលើកនេះដែរ លោក ពេជ្រ ថាណា ក៏បានបញ្ជាក់ពីភាពច្បាស់លាស់រវាងគ្នានឹងគ្នាផងដែរ ដោយលោក និង គូស្នេហ៍បានចាប់ដៃគ្នា ទុកចិត្តគ្នា រហូតប្រឹងប្រែងសន្សំទិញបានផ្ទះវីឡាមួយតម្លៃខ្ទង់ម៉ឺនដុល្លារទៀតផង៕