(វីដេអូ) ឃើញកូនស្រីគេឃ្យូតគួរឱ្យក្នាញ់ពេក ស្រាប់តែ អូនឆលី កូនប្រុស ឱក សុគន្ធកញ្ញា ចាប់ឱបមិនចង់លែង
ពេលនេះកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី បាននាំកូនប្រុសបណ្ដូលចិត្តគឺ អូនតូច ឆលី ធ្វើដំណើរកម្សាន្ត ដើរលេងចាយជីវិតយ៉ាងរីករាយនៅលើទឹកដីប្រទេសអូស្ត្រាលី ខណៈនៅទីនោះពួកគេមានអ្នកម្ដាយ និង ប្អូនៗចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត។
ប៉ុន្មានថ្ងៃនៅលើទឹកដីអូស្ត្រាលី កំពូលតារាចម្រៀងស្រីខាងលើ និង ស្វាមី តែងបង្ហាញសកម្មភាពខ្លះៗពីដំណើរកម្សាន្តរបស់ពួកគេ ដែលមើលទៅពោរពេញដោយភាពរីករាយ និង អភិជនមិនធម្មតាឡើយ។ ចំណែកអូនតូច ឆលី ក៏បង្ហាញភាពរីករាយណាស់ដែរ ក្រោយប្ដូរបរិយាកាសថ្មី និង បានជួបមិត្តភក្ដិថ្មីៗ។
ជាក់ស្ដែងថ្មីៗនេះ ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូបង្ហាញពីកាយវិការរបស់កូនប្រុសសម្លាញ់នៅក្នុងដំណើរកម្សាន្តរបស់ពួកគេ បង្ហាញពីកាយវិការរបស់ អូនតូច ឆលី កំពុងឱប និង ថើបលាកូនស្រីមុខមាត់ឃ្យូតម្នាក់ទាំងមិនដាច់អាល័យ បង្កឱ្យអ្នកគាំទ្រផ្ទុះការស៊ែរចែករំលែកតៗគ្នា ព្រោះពួកគេក្នក់ក្នាញ់នឹងភាពឆ្លាតវៃរបស់កំលោះតូចរូបនេះខ្លាំងពេក។
ជាការពិតភ្លេចៗត្រចៀក អូនឆលី តំណក់ឈាមដំបូងរវាង ឱក សុគន្ធកញ្ញា និង ស្វាមី មានអាយុជិត ៣ ឆ្នាំហើយ ប៉ុន្ដែបើមើលតាមកាយវិការ និង អត្តចរិតរបស់ក្មេងប្រុសតូចរូបនេះ ដូចមនុស្សធំពេញវ័យអ៊ីចឹង ទាំងឆ្លាត និង ដឹងខុសត្រូវ៕