វ័យល្បាក់ ៤០ ឆ្នាំ តារាស្រីខ្មែរ ៥ ដួង ត្រូវមហាជនសរសើរថា មុខក្មេងជាងអាយុ
នៅក្នុងសង្គមសិល្បៈខ្មែរយើងបច្ចុប្បន្ន ហាក់មានការកត់សម្គាល់មិនត្រឹមតែទៅលើទេពកោសល្យផ្នែកសិល្បៈរបស់តារាប្រុសស្រីមួយចំនួននោះទេ តែមហាជនអ្នកគាំទ្រក៏នាំគ្នាចាប់អារម្មណ៍ទៅលើរូបសម្រស់របស់តារាចម្រៀង តារាសម្ដែង និង ពិធីការិនីខ្មែរយើងដែលមានរូបសម្ផស្សស្អាតលេចធ្លោខ្លាំង ខណៈអាយុរបស់ពួកគេត្រូវបានគេដឹងថាចូលដល់វ័យជាង ៣០ ឆ្នាំ ចំណែកអ្នកខ្លះក៏ចូលដល់ជាង ៤០ ឆ្នាំទៅហើយ។
សិល្បការិនី ៥ រូបដែលធ្វើឱ្យមហាជនអ្នកគាំទ្រជញ្ជក់មាត់សរសើរមិនត្រឹមតែលើទេពកោសល្យ តែផ្ដោតលើសម្រស់ខាងក្រៅស្រស់សោភាមិនសមនឹងអាយុនោះ មានដូចខាងក្រោម ៖
១. តារាសម្ដែង កែវ ស្រីនាង អាយុ ៤១ ឆ្នាំ
២. តារាសម្ដែង កែវ នីសា អាយុ ៣៧ ឆ្នាំ
៣. តារាចម្រៀង សុគន្ធ និសា អាយុ ៣៥ ឆ្នាំ
៤. តារាចម្រៀង សុខ ស្រីនាង អាយុ ៣៥ ឆ្នាំ
៥. ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន អាយុ ៣២ ឆ្នាំ