(វីដេអូ) អីយ៉ាស់! សុភ័ក្រ កុសុម៉ា សារភាពត្រង់ៗថាចង់បានប្ដី ២ ឆ្នាំហើយ តែទាស់ត្រង់រឿងមួយ
ពិធីការិនីកំពុងពេញនិយម សុភ័ក្រ កុសុម៉ា តែងតែធ្វើឱ្យមហាជនសើចសប្បាយក្អាកក្អាយតាមរយៈសំនួនវោហារមិនចេះរីងស្ងួតរបស់នាង ហើយភាពប៉ុនប្រសប់ផ្នែកសិល្បៈមិនថាច្រៀង សម្ដែង ឬពិធីការិនីនេះហើយ ទើបធ្វើឱ្យតារាស្រីរូបនេះកើនប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ងាកមកជីវិតឯកជនវិញ កន្លងមក សុភ័ក្រ កុសុម៉ា មិនធ្លាប់បង្ហើបថាខ្លួនមានជាប់ជំពាក់បេះដូងជាមួយនឹងបុរសរូបណាឡើយ ដោយឡែកស្រាប់តែថ្មីៗនេះ ស្រីស្រស់សម្បុរខ្មៅស្រអែមខាងលើបានបង្ហើបនៅក្នុងកម្មវិធីជជែកកម្សាន្ត «អ្នកជិតខាង» ហើយសារភាពត្រង់ៗដោយមិនលាក់លៀមថា នាងមានចិត្តចង់បានប្ដីខ្ទង់ ២ ឆ្នាំហើយ។
ពាក់ព័ន្ធនឹងរឿងគូជីវិតនេះដែរ កុសុម៉ា ក៏បានបង្ហើបបន្ថែមតាមរយៈកម្មវិធីខាងលើ ដោយសារនាងជាមនុស្សចូលចិត្តលេងសើចច្រើន ដូច្នេះហើយពេលនាងលេងសើចនឹងគេ គេគិតថានោះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ ទោះជាបែបនេះ កុសុម៉ា ក៏បានបន្តថា សម្រាប់មនុស្សប្រុសដែលនាងចូលចិត្តលេងសើចដាក់ គឺនាងមិនស្រឡាញ់គេទេ តែបើនាងឃើញមុខអៀន មិនហ៊ានមាត់ក នោះហើយជាបុរសដែលនាងស្រឡាញ់។ សូមទស្សនាវីដេអូលម្អិត ៖