អីយ៉ាស់! ស្ងាត់ៗ តារាល្បីក្នុង Tik Tok លីអ៊ីន ត្រៀមដឹកដៃបុរសសង្ហាម្នាក់ចូលរោងការឆាប់ៗ
សម្រាប់ប្រិយមិត្តដែលនិយាយលេងបណ្ដាញសង្គម Tik Tok ភាគច្រើនប្រាកដជាស្គាល់តារាសម្ដែងវ័យក្មេង លីអ៊ីន មិនខាន ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ លីអ៊ីន មិនត្រឹមតែមានឈ្មោះល្បីលើបណ្ដាញសង្គម Tik Tok ទេ ប៉ុន្ដែនាងច្រើនបង្ហាញខ្លួនសម្ដែងក្នុងវីដេអូបែបអប់រំខ្លីៗផ្សេងៗ ធ្វើឱ្យមហាជនពេញចិត្តចំពោះទេពកោសល្យរបស់នាងជាខ្លាំង។
ក្រៅពីសមត្ថភាពក្នុងការសម្ដែង លីអ៊ីន ក៏ត្រូវមហាជនចាប់អារម្មណ៍ទៅលើរូបរាងតូចល្អិត និង មុខមាត់បែបឃ្យូតៗរបស់នាង។
យ៉ាងណាមិញថ្មីៗនេះ តារាសម្ដែងមាឌតូចល្អិត លីអ៊ីន ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រនាងជាច្រើនមានការភ្ញាក់ផ្អើលផង ហើយខ្លះក៏ចូលរួមអបអរសាទរដល់នាងផង ក្រោយឃើញហ្វេសប៊ុកផេក Image Hunter បានបង្ហើបថា លីអ៊ីន ជិតចូលរោងការហើយ។
ប្រភពខាងលើមិនត្រឹមតែចូលរួមអបអរសាទរដល់ លីអ៊ីន និង គូដណ្ដឹងដែលជិតដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខទេ ប៉ុន្ដែថែមទាំងបានបង្ហាញទិដ្ឋភាពស្ដែងពីរូបថត Pre-Wedding របស់ពួកគេទាំងពីរយ៉ាងផ្អែមល្ហែមទៀតផង៕
រូបភាព៖ Image Hunter Photography