អភិជនញាក់! ទេព បូព្រឹក្ស ចាយលុយទិញនាឡិកាម្ដង ២ គ្រឿងឱ្យ ជី ដេវីត មួយគ្រឿងៗថ្លៃកប់ពពក
កន្លងមកមហាជនអ្នកគាំទ្រវិស័យសិល្បៈភាគច្រើនបានឃើញហើយពីការរស់នៅបែបហាយសូរ ក៏ដូចជាការប្រើប្រាស់ជីវិតយ៉ាងអភិជនរបស់គូស្នេហ៍តារាចម្រៀង ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស មិនថាគ្រឿងអលង្ការ រថយន្ត ឬរបស់របរប្រើប្រាស់ផ្សេងៗ សុទ្ធតែជារបស់ទំនើបថ្លៃៗទាំងអស់។
និយាយដល់ការប្រើរបស់ប្រ៊េនល្បីៗ ថ្មីៗនេះ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមបើកភ្នែកធំៗសម្លឹងមើលការចាយជីវិតបែបអភិជនរបស់នាងជាថ្មី ខណៈតារាស្រីរូបនេះជះលុយរាប់ម៉ឺងដុល្លារទិញនាឡិកាម៉ាកល្បីម្ដង ២ គ្រឿងជូន ជី ដេវីត ជាគូស្នេហ៍ក្នុងឱកាសខួបស្នេហារបស់ពួកគេ។
ទេព បូព្រឹក្ស បានទម្លាយថានាឡិកាដែលនាងបានទិញជូន ជី ដេវីត នោះគឺជាម៉ាក Rolex ដែលមួយគ្រឿងមានតម្លៃដល់ទៅ ១ ៥០០០ ដុល្លារអាមេរិកឯណោះ។
ម្ចាស់បទ «វីរនារី» ខាងលើបានបង្ហាញនាឡិកាទំនើប ២ គ្រឿង ហើយរៀបរាប់ថា ៖ «ហេតុតែស្រឡាញ់នាឡិកាពេកទិញឱ្យបងពីរម៉ងទៅ happy anniversary and happy early birthday ពេលទៅណាមកណាឱ្យមានអារម្មណ៍ថាអូននៅក្បែរគ្រប់ពេល ឮនៅ អត់លុយតែពាក់ Atomax ដៃឆ្វេងពាក់ Rolex មួយ 15000$ ហ្នឹងហា៎ ទឹកចិត្តភរិយា ឃើញហេស G-Devith»៕