ឆន សុវណ្ណារាជ ប្រមូលអីវ៉ាន់ដាក់វ៉ាលិសស្ទើរអស់ពីទូ ទៅដើរលេងចាយជីវិតដែលខ្លួនប្រាថ្នា
ឆន សុវណ្ណារាជ ត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងដ៏មានឥទ្ធិពលមួយរូបក្នុងប្រទេសកម្ពុជា ដោយតារាប្រុសរូបនេះមិនត្រឹមតែអាចឈរជើងរាប់ឆ្នាំនៅក្នុងវិស័យសិល្បៈចម្រៀងប៉ុណ្ណោះទេ ប៉ុន្ដែលោកក៏មានទេពកោសល្យផ្នែកសម្ដែងធ្លាប់បង្ហាញខ្លួនក្នុងខ្សែភាពយន្ត ហើយលើសពីនេះ ប៉ុន្មានឆ្នាំចុងក្រោយ ឆន សុវណ្ណារាជ ក៏ក្ដោបបានតំណែងជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងធំៗផងដែរ។
ក្រោយមមាញឹកនឹងភារកិច្ចអស់រយៈពេលយ៉ាងយូរ ស្រាប់តែថ្មីៗនេះ ឆន សុវណ្ណារាជ បានប្រមូលសម្លៀកបំពាក់ដាក់វ៉ាលីដល់ទៅ ៦ វ៉ាលី ត្រៀមជិះយន្តហោះធ្វើដំណើរកម្សាន្តសាកថ្មឱ្យជីវិតទៅក្រៅប្រទេស ដើម្បីស្វែងរកភាពរីករាយក្រោយធ្វើការហត់នឿយ ទៅកន្លែងណាដែលលោកចង់ទៅ និង ធ្វើអ្វីដែលលោកចង់ធ្វើ។
មុនប្រលែងការងារចោលហើយចាប់ផ្ដើមដំណើរកម្សាន្តទៅរកកន្លែងដែលខ្លួនប្រាថ្នា តារាចម្រៀងរូបរាងសង្ហា ឆន សុវណ្ណារាជ បានតម្រៀមជួរវ៉ាលីហើយថតបង្ហោះនៅលើគណនីហ្វេសប៊ុក ព្រមទាំងរៀបរាប់ថា ៖ «សុំសាកថ្មឱ្យជីវិត សុំផ្អាកគិតរឿងដែលសោកសៅ ពេលនេះសុំធ្វើអ្វីដែលត្រូវឱ្យខ្លួនឯងបានសប្បាយចិត្ត ទៅកន្លែងខ្លួនឯងចង់ទៅ ចង់ញ៉ាំអ្វីមិនបាច់ខ្វល់គិតឱ្យតែបានសប្បាយចិត្ត ធ្វើដើម្បីខ្លួនឯង»៕