នៅសុខៗ បេនី យ៉ាំង បង្ហាញមុខបុរសសង្ហាម្នាក់រួចប្រើពាក្យ «ចោលគ្រាប់ពេជ្ររើសដុំថ្ម»
ថ្មីៗនេះ អ្នកម៉ាក់សម័យថ្មី បេនី យ៉ាំង បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើគណនីហ្វេសប៊ុក ដោយមានភ្ជាប់ជាមួយរូបថតរបស់នាងបង្ហាញភាពស្និទ្ធស្នាលនឹងបរុសរូបសង្ហាម្នាក់។
លើសពីនេះ ស្រីស្អាត បេនី យ៉ាំង នូវសរសេររៀបរាប់បង្ហាញអារម្មណ៍ស្ដាយក្រោយដែលបោះចោលគ្រាប់ពេជ្ររើសដុំថ្មទៀតថា ៖ «ពេលបានជួបមនុស្សល្អ បែរជាខ្ញុំមានអារម្មណ៍ថាខ្ញុំមិនល្អគ្រប់គ្រាន់ពេលដែលខ្ញុំបានធ្វើល្អសឹងតែគ្រប់យ៉ាង បែរជាខ្ញុំជួបមនុស្សមិនល្អទៅវិញ #ចោលគ្រាប់ពេជ្ររើសដុំថ្ម អរគុណដែលតែងតែមើលខ្ញុំពីចម្ងាយពេលខ្ញុំសប្បាយចិត្ត អរគុណដែលនៅក្បែរខ្ញុំពេលខ្ញុំមានបញ្ហា #8year memories»។
ដ្បិតថា បេនី យ៉ាំង មិនបានបញ្ជាក់ថាបុរសតែងតែនៅក្បែរនាងនេះជាអ្នកណាក៏ដោយ ប៉ុន្ដែបើមើលតាមភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរ ធ្វើឱ្យអ្នកគាំទ្រជាច្រើនយល់ថាអ្នកទាំងពីរពិតជាស័ក្ដិសមគ្នាណាស់ ហើយតែងតែនៅក្បែរគ្នា មើលថែគ្នា យ៉ាងមានក្ដីសុខ និង ស្នាមញញឹម។
ក្រោយឃើញសកម្មភាពជិតដិតរបស់ បេនី យ៉ាំង និង បុរសខាងលើ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនជំរុញឱ្យតារាស្រីរូបនេះ និង បុរសសង្ហានៅក្នុងរូបថត ផ្ដើមស្នេហាគ្នាទៀតផង៕