(វីដេអូ) ស្មានមិនដល់! អ្នកមេម៉ាយ សេង សុខឃីម បែកពី នាយចឺម ដាច់ភឹងហើយ នៅតែស្ដាយរឿងមួយ
ស្នេហាធ្លាប់តែផ្អែមល្ហែមរវាងតារាចម្រៀង នាយចឺម និង អ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម ពេលនេះសល់ឈ្មោះត្រឹមអតីតប៉ុណ្ណោះ បន្ទាប់ពីខាងស្រីបានប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមកាលពីដើមខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅថាពួកគេទាំងពីរបានចែកផ្លូវគ្នាហើយ ក្រោយទាក់ទងស្រឡាញ់គ្នាជាង ១ ឆ្នាំ។
កាលទើបបែកបាក់គ្នាថ្មីៗ អ្នកនាង សេង សុខឃីម តែងបង្ហោះសារឈឺចាប់ ខូចចិត្ត នៅលើបណ្ដាញសង្គម ហើយសារខ្លះក៏បង្ហាញដំរួយថា ការបែកបាក់របស់ពួកគេគឺដោយសារតែ នាយចឺម មានថ្មីទៀតផង ប៉ុន្ដែភាគីខាង នាយចឺម បែរជារក្សាភាពស្ងប់ស្ងាត់មិនបកស្រាយអ្វីទាំងអស់ពាក់ព័ន្ធនឹងចំណងស្នេហ៍ប្រេះឆាលើកទី ៤ របស់ខ្លួន។
ខណៈមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមស្ទើរមួយប្រទេសបានដឹងឮថាស្នេហារវាង នាយចឺម និង អ្នកនាង សេង សុខឃីម បានចែកផ្លូវគ្នាដាច់ស្រេចជិត ១ ខែហើយក្ដី ស្រាប់តែនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ អ្នកមេម៉ាយកូនមួយខាងលើ បានបង្ហោះវីដេអូ Vlog ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើហ្វេសប៊ុកផេកថ្មីរបស់នាង ព្រោះថាក្នុងវីដេអូ Vlog នោះក៏មានវត្តមាន នាយចឺម ផងដែរ។
អ្នកនាង សេង សុខឃីម អះអាងថា នាងបង្ហោះវីដេអូនោះព្រោះតែសោកស្ដាយវីដេអូខំថត ខំកាត់ ប៉ុន្ដែនេះមិនបានបញ្ជាក់ថានាងសោកស្ដាយមនុស្សទេ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖