(វីដេអូ) អីយ៉ាស់! ចេន ច្រៀង Cover បទមរតកដើមរបស់លោកតា ស៊ីន ស៊ីសាមុត ពីរោះប្លែក
ចេន ត្រូវបានមហាជនអ្នកគាំទ្រស្គាល់ច្បាស់គឺជាតារាចម្រៀង Original Song សម័យថ្មីមួយរូបដែលទទួលបានប្រជាប្រិយភាពយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជនតាមរយៈទឹកដមសំឡេងដ៏ផ្អែមពីរោះរណ្ដំចិត្តរបស់គេ។
ក្នុងនាមជាតារាចម្រៀងសម័យថ្មីមួយរូប គេច្រើនតែឃើញ ចេន បកស្រាយបទចម្រៀងបែបសម័យថ្មី ប៉ុន្ដែថ្មីៗនេះ ម្ចាស់បទ «ជូនអូនទៅរកគេ» ខាងលើ បានបង្ហាញរសជាតិថ្មីសម្រាប់អ្នកគាំទ្រ ដោយលោកបានបកស្រាយបទចម្រៀងមរតកដើមរបស់លោកតា ស៊ីន ស៊ីសាមុត ជាប្រភេទបទស្នេហាដ៏ផ្អែមល្ហែមក្រោមចំណងជើង «ផាត់ជាយបណ្ដូលចិត្ត»។
មានការលើកសរសើរពីបណ្ដាអ្នកគាំទ្រជាច្រើនថា ចេន មិនត្រឹមតែបកស្រាយបទចម្រៀងសម័យបានពីរោះនោះទេ ប៉ុន្ដែពេលលោកបកស្រាយបទមរតកដើមគឺកាន់តែផ្អែម មានទឹកដម ជាពិសេសពោរពេញដោយមនោសញ្ចេតនាគួរឱ្យសរសើរ៕