ក្ដៅគគុក! នាយ កៃ-ដ ប្រកាសអស់សមត្ថភាពរក្សាគ្រួសារ ខណៈ ខ្ញុង ឡាយវីដេអូបើកកកាយរឿងរកាំរកូស
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងផ្ទុះការភ្ញាក់ផ្អើលជាថ្មី ក្រោយតារាកំប្លែង ខ្ញុង ឡាយវីដេអូនិយាយពីរឿងគ្រួសារជួបរឿងរកាំរកូសរហូតចង់លែងលះគ្នា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ។
មុនសម្រេចចិត្តឡាយវីដេអូបកស្រាយប្រកាសប្រាប់មហាជន តារាកំប្លែង ខ្ញុង បានបង្ហោះសារឈឺចាប់ជាច្រើន ហើយក្នុងវីដេអូឡាយនោះ ខ្ញុង និយាយពីមូលហេតុច្បាស់ៗថា គ្រប់យ៉ាងមិនមែនជាកំហុសរបស់នាងទេ គឺមកពី នាយកៃដ ដោយគ្មានរឿងអ្វីធំដុំផង លោកបែរជាជេរប្រមាថ មើលងាយលើរូបនាងនូវពាក្យសម្ដីធ្ងន់ៗជាច្រើន។
ងាកមក នាយ កៃដ វិញ គេឃើញលោកបង្ហោះសារប្លែកៗជាច្រើននៅលើគណនីហ្វេសប៊ុក ក្នុងអត្ថន័យលោកខំប្រឹងរក្សាចំណងគ្រួសារមួយនេះខ្លាំងណាស់ ប៉ុន្ដែពេលនេះលោកថា លោកអស់សមត្ថភាពតទៅទៀតហើយ។
នាយ កៃដ រៀបរាប់ថា ៖ «ខំសន្សំពេលវេលាដើម្បីរៀបប្រព័ន្ធរស់នៅក្នុងគ្រួសារឱ្យត្រឹមត្រូវ តែគួរឱ្យស្តាយ វាសនាបានកំណត់ថាគ្រួសារមួយនេះមិនអាចរៀបចំកើតទេ ព្រោះខ្ញុំអស់សមត្ថភាពហើយ»៕