ផ្ទុះចាប់អារម្មណ៍ សុខ សីឡាលីន ថតកៀកកិតបុរសសង្ហាម្នាក់ អ្នកគាំទ្រសង្ស័យជាម្ចាស់បេះដូង
ចំពោះតារាចម្រៀងស្រី សុខ សីឡាលីន មិនត្រឹមតែទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងក្នុងវិស័យសិល្បៈនោះទេ រីឯជីវិតឯកជនរបស់នាង ក៏ត្រូវបានមហាជនចូលចិត្តតាមដានខ្លាំងដែរ ជាពិសេសគឺរឿងរ៉ាវស្នេហារបស់នាង ដែលកន្លងមកមិនធ្លាប់បានឃើញបង្ហាញពីចំណងស្នេហ៍ជាមួយបុរសរូបណាឡើយ ដោយធ្វើឱ្យអ្នកគាំទ្រតែងទន្ទឹងចាំមើលថាបុរសរូបណាដែលអាចឆក់យកបេះដូងរបស់តារាស្រីរូបនេះ។
ដោយឡែក ថ្មីៗនេះ លើគណនីហ្វេសប៊ុកផេករបស់កញ្ញា សុខ សីឡាលីន បានបង្ហោះរូបភាពជាច្រើនសន្លឹកខណៈទៅវត្តអារាម ដែលក្នុងនោះមហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះរូបភាពមួយសន្លឹករបស់នាងជាមួយនឹងបុរសរូបសង្ហាម្នាក់ថតជាគូជាមួយគ្នាយ៉ាងសមសួន។
ជាមួយគ្នានោះ ក្រោយឃើញរូបភាពជាគូយ៉ាងសមសួនក្នុងវត្តបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនរបស់ សុខ សីឡាលីន ធ្វើការបញ្ចេញមតិព្រោងព្រាតដោយបានសម្ដែងនូវអារម្មណ៍រំភើប និង អ្នកខ្លះធ្វើការសាទរគ្រប់គ្នា ព្រោះអ្នកគាំទ្រភាគច្រើនបានគិតថាអាចជាម្ចាស់បេះដូងរបស់តារាចម្រៀងស្រីរូបនេះ។
ក្រោយឃើញមានការចាប់អារម្មណ៍ និង សួរនាំចំពោះរូបភាពនេះពីមហាជនអ្នកគាំទ្រជាច្រើន តារាចម្រៀងស្រីរូបនេះក៏បានបញ្ជាក់ឱ្យដឹងថា បុរសរូបនោះត្រូវជាអ្នកធ្វើការងារជាប៉ូលីសដូចនាងដែរ ប៉ុន្តែទោះជា សុខ សីឡាលីន ធ្វើការបញ្ជាក់បែបនេះ ក៏មហាជនអ្នកគាំទ្រភាគច្រើន នៅតែគិតថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសនឹងគ្នាផងដែរ៕