(វីដេអូ) ឆ្លាតណាស់! អាយុទើបជាង ២ ឆ្នាំ នាងតូច មែល កូនស្រី នី រតនា ចូលចិត្តធ្វើបុណ្យបាត់ទៅហើយ
ថ្មីៗនេះ នី រតនា និង ភរិយា បាននាំកូនស្រីបណ្ដូលចិត្តគឺនាងតូច នីវណ្ណ មែលឡានី ទៅធ្វើបុណ្យដាក់ទាននៅទីវត្តអារាមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយពួកគេបានបង្ហាញសកម្មភាពខ្លះៗរបស់នាងតូច មែល នៅលើបណ្ដាញសង្គមកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង។
នី រតនា និង ភរិយា បានបង្ហាញសកម្មភាពនាងតូច មែល កំពុងចែកជូនអំណោយមួយចំនួនដល់លោកតា លោកយាយចាស់ៗនៅវត្ត ប៉ុន្ដែរឿងដែលគួរឱ្យសរសើរនោះ គឺកាយវិការនាងតូច មែល ពិតជាចូលចិត្តធ្វើបុណ្យដាក់ទានសម្បើមណាស់ ខណៈនាងតូចទើបតែមានអាយុ ២ ខួបកន្លះសោះ។
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបាននាំគ្នាក្នក់ក្នាញ់ពីភាពឆ្លាតវៃរបស់កូនស្រីតារាចម្រៀង នី រតនា រូបនេះមិនស្ទើរនោះទេ ព្រោះនាងតូចក្រៅពីមានមុខមាត់ក្រមិមក្រមើម សម្ដីសំដៅគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្តចែករំលែកតាំងពីតូច៕