(វីដេអូ) ក្រោយយំគគ្រូក ប្រកាសរកយុត្តិធម៌រឿងគេបំពាន ឥលូវ Linda Ly ប្រកាសដាក់វីដេអូ Only Me វិញ ដើម្បីសម្រួលអារម្មណ៍សិន
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកលក់អនឡាញដ៏ល្បី និង គេស្គាល់ជាអតីតបេក្ខភាពក្នុងកម្មវិធី Beat The Best ឈ្មោះ Linda Ly បានបង្ហោះវីដេអូស្វែងរកយុត្តិធម៌ក្ដែងៗ ក្រោយត្រូវសន្តិសុខនៅក្លឹបកម្សាន្តមួយកន្លែងប៉ះពាល់រូបកាយ។
Linda Ly បានបង្ហោះវីដេអូនោះ នៅលើបណ្ដាញសង្គមធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកលេងបណ្ដាញសង្គមមួយនេះជាខ្លាំង ប៉ុន្ដែក្រោយមកនាងបានបង្ហោះសារថ្មីមួយដោយនាងបានដាក់វីដេអូនោះទៅជា Only me វិញ ព្រោះធ្វើចិត្តមិនទាន់បាន។
អ្នកលក់អនឡាញរូបស្រស់ខាងលើបានបង្ហោះសាររៀបរាប់នៅលើហ្វេសប៊ុកនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះថា ៖ «សួស្តីបងប្អូនទាំងអស់គ្នា មកដល់ម៉ោងនេះខ្ញុំមិនទាន់មានអារម្មណ៍ធម្មតាវិញទេ មិនទាន់បានគេង ហើយអារម្មណ៍នៅវិលវល់ ខ្ញុំសូមរក្សា វីដេអូ និង រូបភាពគ្រប់យ៉ាង ជា only me សិនដើម្បីសម្រួលអារម្មណ៍ឱ្យមកសភាពដើម ដើម្បីស្វែងរកដំណោះស្រាយដែលសាកសម មិនឱ្យពួកជនល្មើសវារួចខ្លួនទេ»។
ទោះបីជា Linda Ly បានរក្សាវីដេអូដែលនាងបង្ហោះនោះជា Only me ក្ដី ប៉ុន្ដែគេឃើញអ្នកលេងហ្វេសប៊ុកបានយកវីដេអូយំគគ្រូសរបស់នាងទៅបង្ហោះតៗគ្នាព្រោងព្រាត។ សូមទស្សនាវីដេអូ ៖